Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​ថ្មី​ឆ្លង​ព្រែក​មួយកន្លែង ដែលជា​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​កូរ៉េ បាន​សម្ភោ​ធ ឲ្យ​ពលរដ្ឋ​ស្រុក​ព្រៃនប់​ប្រើប្រាស់​នៅថ្ងៃនេះ​

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បង្ហាញ​អារម្មណ៍​រីករាយ ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​ប្រជាពលរដ្ឋ ក៏ដូចជា​រដ្ឋាភិបាល​ប្រទេស​កូរ៉េ ដែល​បាន​ជួយឧបត្ថម្ភ ថវិកា សម្រាប់​សង់ស្ពាន​ឆ្លង​ព្រែក​ទឹកសាប​មួយកន្លែង ជូន​ប្រជាពលរដ្ឋ​ពួកគាត់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​មាន​ភាពងាយស្រួល​។​

​អ្នកភូមិ​អន្លង់​ក្រពើ ឃុំ​តា​នៃ ថ្លែងថា ដើមឡើយ​រាល់​ការធ្វើដំណើរ​ឆ្លងកាត់​ព្រែក​ទឹកសាប​ខាងលើ គឺមាន​ផលវិបាក​ជាប្រចាំ ជាពិសេស​កុមារ​តូចៗ ដែល​ត្រូវ​ចេញ​ចូលទៅ​សាលារៀន ប៉ុន្តែ​ពេលនេះ ប្រជាពលរដ្ឋ ក៏ដូចជា​សិស្សានុសិស្ស ឬ​កុមារ​តូច នឹង​លែងមាន​ផលវិបាក ក្នុងការ​ឆ្លងកាត់​ព្រែក​ទឹកសាប​ខាងលើនេះ​ទៀតហើយ ដោយបាន​អ្នក​សប្បុរសធម៌​ជនជាតិ​កូរ៉េ បានផ្តល់​ថវិកា​សាងសង់​ស្ពាន និង​បាន​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ពួកគាត់ ប្រើប្រាស់​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​អាជ្ញាធរ​ឃុំ​តា​នៃ ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា ស្ពាន​ថ្មី​មួយកន្លែង​សង់​គ្រឹះ​ពី​បេតុង និង​ក្រាល​ឈើ​ពីលើ ដែល​ទើប​ជួសជុល​សាងសង់​រួច និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅពេលនេះ គឺជា​ស្ពាន​សង់​ថ្មី ជំនួស​ឲ្យ​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​។ ស្ពាន​នេះ​មាន​បណ្តោយ ២០​ម៉ែត្រ និង​ទទឹង ៣,៥០​ម៉ែត្រ ឆ្លងកាត់​ព្រែក​ទឹកសាប និង​ជា​តម្រូវ​ការចាំបាច់ ក្នុងការ​ធ្វើដំណើរ​ឆ្លង​កាត់​ទៅមក ជាប្រចាំ​ថ្ងៃ របស់​ប្រជាពលរដ្ឋ និង​សិក្សា​នុ​សិស្ស នៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​ទីប្រជុំជន ស្ថិត​ក្នុងភូមិ​អន្លុង​ក្រពើ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សម្ពោធ​ថ្មី​នេះ បានធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​អ្នកភូមិ​ប្រើប្រាស់ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​កូរ៉េ​រួមមាន​៖

១) វិទ្យាស្ថាន​ផល​ផ្លែ នៃ​សេចក្តីស្រឡាញ់​

២) Samsung អេ​ឡិច​ត្រូ​និ​ច​

៣) វិទ្យាស្ថាន និង​បច្ចេកទេស​គ្មាន​ព្រំដែន ដែលមាន​ទីតាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ​

​ស្ពាន​ឆ្លងកាត់​ព្ក​ទឹកសាប​ខាងលើនេះ ចំណាយ​អស់​ថវិកា​សរុប ៣២.០០០​ដុល្លារ​សហ​អាមេរិក​។​

​នាឱកាស​បើក​សម្ភោ​ធ​ស្ពាន​ថ្មី​នេះ លោក អ៊ុក សាវឿន មេឃុំ​តា​នៃ បានដឹងថា ដើមឡើយ​ស្ពាន​ខាងលើនេះ ជា​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម ពិបាក​ធ្វើដំណើរ​ឆ្លងកាត់ ជាពិសេស​បង្ក​ផលវិបាក​ដល់​សិស្សានុសិស្ស ឬ​កុមារ​តូចៗ​ធ្វើដំណើរ​ឆ្លងទៅ​សាលារៀន​ជាដើម​។​

ឆ្លៀតឱកាស​នោះ លោក​មេឃុំ តា​នៃ ជំនួសមុខ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​កូរ៉េ នុង​អ្នកពាកព័ន្ធ​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា សម្រាប់​ការចំណាយ​ទៅលើ​ការជួសជុល​សាងសង់​ស្ពាន​ឆ្លងកាត់​ព្រែក​ទឹកសាប ប្រកបដោយ​គុណភាព​ជាថ្មី តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន ឃុំ​តា​នៃ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ​ទូទៅ​បាន​ប្រើប្រាស់​មាន​ភាពងាយស្រួល​៕ ដោយ​៖ ដែន សីមា​

×