Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ថា ករណី​លោក​អនុសេនីយ៍ឯក អុឹ​ង ឡាយ​ឆាយ ត្រូវបាន​ដកប​ញ្ឍ​រ​ជេី​ង ដោយសារ​កំហុសឆ្គង​ក្នុងការ​បំពេញភារកិច្ច​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ជម្រាបជូន​ថា ករណី​លោក​អនុសេនីយ៍ឯក អុឹ​ង ឡាយ​ឆាយ ត្រូវបាន​ដកប​ញ្ឍ​រ​ជេី​ង​នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​នោះ មិនមាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​ចុះ​ធ្វេី​រដ្ឋបាល​និង​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​គីរីរម្យ​នោះទេ លោក​អនុសេនីយ៍ឯក អុឹ​ង ឡាយ​ឆាយ ត្រូវបាន​រង​បណ្ដឹង​លេី​ករណី​ផ្សេង​ដែល​នាំ​ឲ្យ​មានការ​ដកប​ញ្ឍ​រ​ជេី​ង​”​កំហុសឆ្គង​ក្នុងការ​បំពេញភារកិច្ច​”​។​

តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​យប់​ថ្ងៃទី​២៩​កក្កដា​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​សេចក្ដីបំភ្លឺ​សូម​គោរព និង​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ជាតិ សារព័ត៌មាន TVonline ពិសេស សារព័ត៌មាន​កម្ពុជា​ថ្មី ចុះផ្សាយ​នៅ​ថៃ្ង​ទី​២៨ កក្កដា ឆ្នាំ​២០១៩ សារព័ត៌មាន CEN ចុះផ្សាយ​នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៩ និង​បណ្ដាញ​សង្គម​មួយចំនួនទៀត ដែល​បាន​ផ្ដោត​អា​ម្មណ៍ និង​យក​ចិ​ត្ដ​ទុកដាក់​តាមដាន​រឿងរ៉ាវ នគរបាល​ស្រុក​ភ្នំស្រួច បង្ក្រាប​ក្លឹប​កម្សាន្ត​រាត្រី​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវបាន​ថ្នាក់​លេី​សំរេច​ដកប​ញ្ឍ​រ​ជេី​ង​នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការ​ដ្ឋ​ន​នគរបាល​ខេត្ដ​កំពង់ស្ពឺ (​អនុ​សេនីយ៍ អុឹ​ង ឡាយ​ឆាយ អតីត​អធិការរង​ស្រុក​ភ្នំស្រួច ទទួល​ផ្នែក​គ្រឿងញៀន ត្រូវបាន​ថ្នាក់លើ​ដកប​ញ្ឍ​រ​ជេី​ង​មូលហេតុ​មកពី​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​គីរីរម្យ​)​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ជម្រាបជូន​ថា ករណី​លោក​អនុសេនីយ៍ឯក អុឹ​ង ឡាយ​ឆាយ ត្រូវបាន​ដកប​ញ្ឍ​រ​ជេី​ង​នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​នោះ មិនមាន​ជាប់​ពាក់ព័ន្ធ និង​ករណី​ចុះ​ធ្វេ​ី​រដ្ឋបាល និង​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​គីរីរម្យ​នោះទេ លោក​អនុសេនីយ៍ឯក អុឹ​ង ឡាយ​ឆាយ ត្រូវបាន​រង​បណ្ដឹង​លេី​ករណី​ផ្សេង ដែល​នាំ​ឲ្យ​មានការ​ដកប​ញ្ឍ​រ​ជេី​ង “​កំហុសឆ្គង​ក្នុងការ​បំពេញភារកិច្ច​” ដោយ​មិន​ជាប់​ពាក់ព័ន្ធ​ទៅនឹង កិច្ច​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ទីតាំង “​ក្លឹប​កម្សាន្ត​គីរីរម្យ​” ឬ​ប៉ះចំ​ខ្សែរ​អ្នកធំ​នោះ​ឡេី​យ អាស្រ័យហេតុនេះ សូមអ្នក​សារព័ត៌មាន និង​សាធារណជន​មេ​ត្ដា​ជ្រាប​ជា​ព័ត៌មាន​។​

សូមបញ្ជាក់ថា អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច លោក​អនុសេនីយ៍ឯក អ៊ឹង ឡាយ​ឆាយ ត្រូវបាន​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចោទប្រកាន់ ក្នុងករណី​បង្ក្រាប​ក្លឹប​កម្សាន្ត​«​គិរី​រម្យ​» ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ​។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ​មហាជន បានដាក់​ជា​ចម្ងល់​ថា ការចុះ​ធ្វើ​រដ្ឋបាល​ចំហ​របស់ គណៈបញ្ជាការ​ឯកភាព​ខេត្ត​ស្រុក ចុះ​ត្រួតពិនិត្យ​ក្លឹប​កម្សាន្ត​«​គិរី​រម្យ​» ក្រោម​ការដឹកនាំ​របស់​លោ​កស សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ លោក​ឧត្ដមសេនីយ៍ទោ​សម សាមួន ស្នងការ​ខេត្ត​អភិបាលស្រុក​អាជ្ញាធរ​ឃុំ ក្រោម​ការសម្របសម្រួល​នីតិវិធី​ដោយ​លោក​ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នោះ ហេតុអ្វី​នៅពេល​មានរឿង​ប្តឹងផ្តល់​ពី​សំណាក់​ថៅកែ​ក្លឹប បែរ​ជាមាន​កំហុស​តែ​លោក​អ៊ឹង ឡាយ​ឆាយ គ្រាន់តែ​អធិការរង​ទទួលបន្ទុក​ជំនាញ​គ្រឿងញៀន​តែម្នាក់ឯង​ទៅវិញ​?

​បើ​យោងតាម​ប្រកា​សលេខ​៦៤១០​ប្រក ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ របស់​សម្ដេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ការផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​លោក​អនុសេនីយ៍ឯក​អ៊ឹង ឡាយ​ឆាយ អធិការរង នៃ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច​។​

​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការដក​បញ្ឈរជើង​នេះ ដោយសារ​មាន​បណ្តឹង ពី​ប្រជាពលរដ្ឋ​ចោទប្រកាន់​ពីបទ ៖ លួច​មាន​ស្ថាន​ទម្ងន់ទោស​, រំលោភ​លំនៅដ្ឋាន​មាន​ស្ថាន​ទម្ងន់ទោស​, ចាប់​ឃុំឃាំង​និង​បង្ខាំង ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស​, និង​បទ​គំរាមកំហែង​។​

​ដូច្នេះ លោក​អ៊ឹង ឡាយ​ឆាយ អតីត​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច ត្រូវ​បង្ហាញខ្លួន ជា​រៀងរាល់​ម៉ោង​ធ្វើការ នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×