Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាតករ យក​ដំបង​ដែក​ជ្រុង​វាយ​ជនរងគ្រោះ​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ ដោយសារ​ជនសង្ស័យ​ប្រច័ណ្ឌ ជនរងគ្រោះ​ជាមួយនឹង​ប្រពន្ធ​របស់ខ្លួន​

​ភ្នំពេញ​៖ សំណុំរឿង​ជនរងគ្រោះ​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​លេង​ក្នុង​ហាង​ផ្តិតរូប ក៏​ស្រាប់តែ​ជនសង្ស័យ បាន​ដើរមក​ពីក្រោយ យក ដំបង​ដែក​ជ្រុង វាយ​ក្បាល​ជនរងគ្រោះ​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ឃាតក​ត​បាន​ហើយ​។​

​អធិការ​ដ្ខា​ន​នគរបាល​ខណ្ឌចំការមន រាយការណ៍​ស្ដីពី​ការសហការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈុន ឌី​ម ភេទ​ប្រុស អាយុ 26​ឆ្នាំ ជនជាតិខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទល្មើស ឃាតកម្ម (​វាយ​នឹង​ដំបង​ដែក​ជ្រុង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​) កាលពី​ថ្ងៃទី 27 ឧសភា 2019 វេលា​ម៉ោង 17 និង 30 នាទី នៅ​ចំណុច ផ្ទះ​លេខ 143 ផ្លូវ 286 ក្រុមទី 47 ភូមិ 11 សង្កាត់​ទួល​ស្វាយព្រៃ​ទី 2 ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​ឈ្មោះ ផុន សា​លីន ភេទ​ប្រុស អាយុ 28 ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ មុខរបរ បុគ្គលិក​ហាង​ថត​រូបល្អ​ពេញចិត្ត ។​

​នគរបាល​បាន​ប្រាប់​ពី​ហេតុការណ៍ ថា នៅ​មុនពេល​កើតហេតុ ពេល​ជនរងគ្រោះ​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​លេង ក៏​ស្រាប់តែ​ជនសង្ស័យ បាន​ដើរមក​ពីក្រោយ យក ដំបង​ដែក​ជ្រុង វាយ​ក្បាល​ជនរងគ្រោះ​ពីក្រោយ បណ្ដាលឱ្យ​បែកចេញ​ឈាម​ដួលសន្លប់ ហើយ​សង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​វិសាល​សុខ រួច​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​បន្តទៅ​ប្រទេស​វៀតណាម រួច​ក៏​ស្លាប់បាត់​បង់ជីវិត​នៅ​ប្រទេស​វៀតណាម ហើយក៏​ត្រូវបាន​ដឹក​ត្រឡប់មកវិញ​យកទៅ​ធ្វើ​បុណ្យ​នៅឯ​ខេត្តតាកែវ ។ រហូតដល់​ថ្ងៃទី 30 កក្កដា 2019 វេលា​ម៉ោង 13 និង 30 នាទី ក្រុម​ប្រតិបត្តិការ​ចម្រុះ​រួមមាន នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ នគរបាល​ខណ្ឌចំការមន សហការ​ជាមួយ នគរបាល​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បានធ្វើការ​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ នៅ​ចំណុច ខាងត្បូង​ភ្នំ​យាយ​សំ ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ខេត្តបន្ទាយមានជ័យ ។

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​តាម​នីតិវិធី។​

​ជនរងគ្រោះ​និង​ជនសង្ស័យ ស្នាក់នៅ​ផ្ទះកើតហេតុ​ជាមួយគ្នា ហើយ​មូល​ហេតុដែល​ជនសង្ស័យ​វាយ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់ គឺ​ដោយសារ​ជនសង្ស័យ​ប្រច័ណ្ឌ ជនរងគ្រោះ​ជាមួយនឹង​ប្រពន្ធ​របស់ខ្លួន ៕​ ដោយ​៖​កូ​ឡាប​

×