ខេត្តកំពត៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានអោយដឹងព័ត៌មានបឋមថា កាលពីម៉ោងប្រហែល ៥កន្លះ ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរទេះភ្លើង នៅចំណុចផ្លូវរថភ្លើងឆ្លងកាត់ មានទីតាំងស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត បណ្តាលឲ្យលោកអធិការរងនគរបាលក្រុងកំពត ទទួលបន្ទុកចរាចរណ៍ម្នាក់ ដែលជាភាគីខាងរថយន្តរងរបួសធ្ងន់។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ភ្លាមៗនេះគេនៅមិនទាន់ដឹងពីដើមហេតុច្បាស់លាស់ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះនៅឡើយទេ៕ ដោយ៖ ដែន សីមា