Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ បាន​សារភាពថា ពិតជា​បាន​រំលោភ លើ​កុមារី​ម្នាក់​អាយុ​១៧​ឆ្នាំ ពិតប្រាកដ​មែន​

​ព្រៃវែង ​៖​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ​បន្ទាប់ពី​កងកម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​រួចមក ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​រំលោភ​លើ​កុមារី​រងគ្រោះ​ពិតប្រាកដ​មែន ហើយ​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​មន្ត្រី​ជំនាញ កងរាជអាវុធហត្ថ​ខេត្ត​កំពុង​បន្ត​នីតិវិធី​។​

​សូមបញ្ជាក់ថា នៅវេលា​ម៉ោង ១៥ និង ០០ នាទី ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់​ទទួលបាន​ពាក្យបណ្ដឹង ពី​អាណាព្យាបាល​របស់​កុមារី​រងគ្រោះ និង​ដោយ​ទទួលបាន បទបញ្ជា​ផ្ទា​ល់ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឈួន គឹម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ព្រៃវែង និង​កម្លាំង​ជំនាញ​មន្ទី​យុត្តិធម៌​បាន​ចុះបង្ក្រាប​ករណី រំលោភ​សេពសន្ថវៈ លើ​អនីតិជន​នៅ​ភូមិ​លេខ​៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។ បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ហេង សេង​ហ៊ា​ប ភេទ ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ បាន​ចាប់រំលោភ កុមារី​រងគ្រោះ​ឈ្មោះ យ រ អាយុ ១៧ ឆ្នាំ ក្រោយ​ស្ដាប់​ចម្លើយ ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​រំលោភ​លើ​កុមារី​រងគ្រោះ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​បន្ត​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

×