Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ចេញផុត​ពី​ផ្ទះ​ទៅ​លក់ដូរ​នៅ​ផ្សារ ចោរ​ចូល​គាស់​ផ្ទះ​២​ខ្នង យក​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​

spot_img

​បាត់ដំបង​៖ ចោរ​សម្ងំ​ចូល​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ផ្សេងគ្នា យក​ទ្រព្យសម្បត្តិ​អស់​ជាច្រើន ពេល​ម្ចាស់ផ្ទះ ចេញទៅ​លក់ដូរ​នៅឯ​ផ្សារ ​។​

សមត្ថកិច្ច​បានអោយដឹង​ថា ករណី​ខាងលើនេះ បានកើត​ឡើង​នៅ​អំឡុង​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២ សីហា ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​លេខ​៩៣ និង​ផ្ទះ​១​ខ្នង​ទៀត​ស្ថិតនៅ​ជាប់​គ្នា ក្នុង​ក្រុមទី​៥ ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង និង​ខេត្តបាត់ដំបង​។​

ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ជា ទូច ភេទ​ស្រី អាយុ ៦០​ឆ្នាំ និង​ម្ចាស់​ផ្ទះមួយ​ខ្នង​ទៀត​មានឈ្មោះ គឹម ឆវី ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ និង​សង្កាត់​ជាមួយគ្នា​ខាងលើ​។ ដោយឡែក​សម្ភារៈ​ដែល​បាត់បង់​សរុប​ក្នុងករណីនេះ​រួមមាន ខ្សែក​ចំនួន​៤​ខ្សែ ខ្សែដៃ​៣​ខ្សែ ចិញ្ចៀន​ប្លា​ទីន​៤​វង់ ខ្សែដៃ​១​ខ្សែ និង​ការវិល​៤​គូ​ផងដែរ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ មក​ផ្តន្ទាទោស​តាមច្បាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×