ក្រសួងធនធានទឹក និងឧតុនិយមបានចេញ សេចក្តីជូនដំណឹងពិសេស ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែសីហា ដោយសារឥទ្ធិពលនៃខ្យល់មូសុងនិរតី ធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ។
ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ ដោយសារឥទ្ធិពលនៃខ្យល់មូសុងនិរតី មកលើប្រទេសកម្ពុជា ដែលជាហេតុអាចបណ្តាលឲ្យមាន ៖
១- ការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ ៤។
២- ខ្យល់មានល្បឿនខ្លាំងពី ១៥-២០ ម៉ែត្រក្នុងមួយវិនាទី ។
៣- រលកមានកម្ពស់ពី ១-២ ម៉ែត្រ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ដើម្បីត្រៀមលក្ខណៈទុកជាមុន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕ ដោយ៖កូឡាប