Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាកច​រាចរ​ណ៍លើ​ផ្ទៃសមុទ្រ ដោយសារឥទ្ធិពលនៃខ្យល់​មូសុ​ងនិរតី ធ្វើឲ្យមានភ្លៀង និងខ្យល់​ខ្លាំ​ងនៅតំបន់មាត់សមុទ្រ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត​ព្រះសីហនុ ជួន ណារិន្ទ បានធ្វើការផ្អាកចរាចរណ៍ផ្លូវទឹក​ទៅលើ​ទូកក្តា និងអ៊ូប័រតូចធំ ដោយយោងតា​មធាតុអាកាសមិនអំណោយ​ផ​ល។​

 

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ គិតត្រឹមវេលាម៉ោង០៨និង១៧នាទី ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រ និងប្រជុំកោះរ៉ុង ​ផ្ទៃមេឃអ៊ួរអាប់មានភ្លៀងធ្លាក់ស្ទើរ​គ្រ​ប់កន្លែង នៅចន្លោះឃ្លងកម្លាំងខ្យល់បក់​​ខាង​លើខ្លាំង​ និងទឹករល​កខ្ព​ស់បង្គួរ ។ ចំពោះឆ្នេរអូរឈើទាល​​ ខ្យល់បក់និងទឹករលកបែក​ផ្កាត្រែ​ង។

ដោយយោងតាមសភាពការណ៍បែបនេះ លោកឧត្តមសេនីយ៍ទោ ​ជួន ណារិន្ទ ស្នងការនគរបា​ល​ខេត្តព្រះសីហនុបានបញ្ជាឲ្យ​ អូរប័រដឹកភ្ញៀវខ្នាតតូច​ និ​ងមធ្យមផ្អាកដឹកភ្ញៀវបណ្តោះអាស​ន្ន​ និងកម្លាំងនគ​រ​បាលច​រាចរណ៍ផ្លូវទឹក​ ពង្រឹងគោល​ដៅ​ ត្រួតពិនិត្យលក្ខណៈបច្ចេ​កទេស​ ប្រព័ន្ធសុវត្ថិភាព​លើ​ជលយា​នយន្តមុន ចេញដំណើរ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បន្ថែ​មថា យើងកំពុងតែត្រៀម លក្ខណៈតាមដានលើផ្ទៃ​សមុ​ទ្រ ដោ​យយកចិ​ត្តទុក្ខ​ដាក់បន្ថែមទៀត ចំណែកឯ​ទូកធំៗ និងអូរប័រធំៗយើងនឹងអនុ​ញាតឲ្យ ដំណើរការទៅ​តា​មស្ថាន​ភាព ជាក់ស្តែងដោយសារតែមាន​ខ្យល់​កន្រ្តា​ក់លើ​ផ្ទៃទឹក។

លោកឧត្តមសេនីយ៍ស្នងការ​ ក៏បាន​សំណូមពរដល់ ពុកម៉ែបងប្អូនប្រជា​ពល​រដ្ឋទាំងអស់ មេត្តាស្តាប់ការណែនាំអំពីសមត្ថកិ​ច្ចរបស់ ស្នងការនគរបាលខេ​ត្តដែល កំពុងតែខិតខំតាមដា​ន ស​ភាព​ការណ៍​នៅក្បែរផែ និងតាមប្រជុំកោះនានា​។

ក្រសួងធនធានទឹក និងឧតុនិយមបានចេញ សេចក្តីជូនដំណឹងពិសេ​ស ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែសីហា ដោយសារឥទ្ធិពលនៃខ្យ​ល់មូ​សុង​និរតី ធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់​មា​ត់ស​មុទ្រ ពិសេសខេត្ត​កោះ​កុង និង​ខេត្តព្រះ​សីហនុ។

ការផ្សាយរបស់ក្រសួ​ងធន​ធានទឹក និងឧតុនិយម នៅ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ ដោយសារឥទ្ធិពលនៃ​ខ្យ​ល់មូ​សុងនិ​រតី មកលើប្រទេសកម្ពុជា ដែ​ល​ជាហេតុ​អាចប​ណ្តាលឲ្យមាន ៖ ១- ការលិចលង់ដល់ភូមិឋាន​រ​បស់​បងប្អូ​នប្រជា​ពលរដ្ឋ និង
ហេដ្ឋារចនា​ស​ម្ព័ន្ធ​នានា ពិសេសកំណាត់ផ្លូវ​ជា​តិលេខ​ ៤។ ២- ខ្យល់មានល្បឿន​ខ្លាំ​ងពី ១៥-២០ ម៉ែត្រក្នុងមួ​យ​វិនាទី ។ ៣- រល​កមា​នកម្ព​ស់ពី ១-២​ ម៉ែត្រ ។ អាស្រ័យដូចបានជម្រាប​ជូ​នខាងលើ សូមសាធារ​ណ​ជនជ្រាបជា​ព័ត៌មាន ដើម្បីត្រៀមលក្ខណៈ​ទុ​កជា​មុន និងបង្កើន​ការប្រុងប្រ​យ័ត្នខ្ពស់ ៕ដោយ៖កូឡាប

×