ខេត្តព្រះសីហនុ៖ អាជីវករឆ្នេរអូរឈើទាល បានឲ្យដឹងថា មានសំរាមកំផ្លោករសាត់អណ្តែតតាមរលកសមុទ្រ មកដល់ឆ្នេរអូរឈើទាលសារជាថ្មីម្តងទៀតហើយ នៅល្ងាចថ្ងៃទី២ និងបន្តមកដល់ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩នេះ។
ក្រុមអាជីវករ និយាយថា ក្នុងពេលដែលទឹកសមុទ្រកំពុងជោរឡើងស្ទើរផុតឆ្នេរខ្សាច់ និងមានរលកខ្លាំង ក៏បាននាំយកសំរាមកំផ្លោកមកជាមួយផង។
យ៉ាងណាក៏ដោយចុះ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើសំរាមកំផ្លោកខាងលើនេះ មានប្រភពមកពីកន្លែងណាទេ។
ជាងនេះទៀត ក៏នៅមិនទាន់ដឹងថា កំផ្លោកនេះ រសាត់មកច្រើនបន្ថែមទៀត ឬយ៉ាណានៅឡើយនោះទេ៕ ដោយ៖ ដែន សីមា