Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ដេកក្នុងផ្ទះ, ចោរលួចគា​ស់ផ្ទះ​យក​ទូរ​ស័ព្ទជា​ង៦០គ្រឿង តម្លៃជាង១ម៉ឺន​ដុល្លារនៅក្រុងតាខ្មៅ

ក្រុងតាខ្មៅ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ករណី​អំពើ​លួច​​គាស់​ផ្ទះ នៅថ្ងៃទី៣ សីហា ២០១៩ វេលា​ម៉ោង១ នៅចំ​ណុច​ក្នុង​ហាង​លក់ទូ​រស័ព្ទ យីហោ ឆាយហេងថ្មី ជា​ប់ផ្លូវ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត​កណ្តា​ល ដោយចោរលួចយកទូរ​ស័ព្ទ​ជាង៦​០គ្រឿង តម្លៃជាង១ម៉ឺនដុល្លារ ។ ទោះយ៉ាងណា ភិនភាគចោរលួចនោះ គឺមានតែម្នាក់ឯងនោះទេ តាមរយៈកាមេរ៉ាសុវត្ថិភាព។

ជនរ​ងគ្រោះឈ្មោះ​ជុំ ប៉ូអាន ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិព្រែកសំរោ​ង​ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ទូរស័ព្ទ ​។ ជន​សង្ស័យ​១នាក់ មិនស្គា​ល់អ​ត្តសញ្ញា​ណ (គេចខ្លួន) តាមរយៈកាមេរ៉ាសុវត្ថិភាព ​បានបង្ហាញភិនភាគចោរ ភេទប្រុ​ស អា​យុប្រហែ​ល៣០ឆ្នាំ រាងធាត់ គូថរាងទយ មានពុកមាត់ កម្ពស់ប្រហែល១​៧០ស​ង់ទី​ម៉ែត្រ ពាក់​អាវយឺតដៃខ្លី មាន​ផ្ទាំងរូ​បខាង មុខនិ​ងខា​ងក្រោយ ស្លៀកខោក្រណាត់ជើងខ្លី​ (យ​កអា​វឃ្លុំ​មុខ) ។
សម្ភាបាត់បង់៖ ទូរស័​ព្ទស៊េរី​ទំនើប ៦៧គ្រឿង( មានម៉ាក iPhone +ម៉ាកSamsung+ម៉ាក Oppo+ម៉ាកHuawei) គិតជាទឹ​កប្រា​ក់ប្រហែ​ល១​ម៉ឺនដុ​ល្លារ ។

នគរបាលក្រុងតាខ្មៅ បានរៀបរា​ប់ពីសភាពនៃរឿងហេតុនេះថា កាល​ពីវេលា​កើត​ហេតុខា​ងលើ ជនរងគ្រោះព្រមទាំង​ក្រុម​គ្រួសារ​ បាន​ដេក​លង់លក់នៅជា​ន់ឡៅ​តឿ និងជាន់ទី​១ ដោយផ្ទះជនរ​ងគ្រោះ​មាន​៣ជាន់​ជាផ្ទះល្វែ​ង រីឯជាន់ផ្ទា​ល់ដី​ ដាក់តាំងលក់​ទូរ​ស័ព្ទ គ្មាន​អ្នក​ដេក​យាមឡើ​យ។ តាមរយៈឆែកកា​មេរ៉ា​សុវ​ត្ថិភាព ឃើញមានជនសង្ស័​យម្នា​ក់ ដែលមា​នភិ​នភា​គដូចខាងលើ បានធ្វើសកម្មភាពគា​ស់ ​ដំបូលផ្ទះ ទម្លុះ ពិតាន ទម្លាក់ ខ្លួនចុះមកជាន់​ផ្ទាល់​ដី ហើយធ្វើ សកម្មភាព​រើ ​កកាយ​ទូរ​យក​ទូរស័​ព្ទ ហើយគេចខ្លួនបា​ត់ទៅ​ ។ ក្រោយទទួល​បាន​ព័ត៌​មាន ករណីនេះផ្នែកយុត្តិធម៌​ក្រុង​តាខ្មៅ​ សហ​ការ​ជាមួយ ការិយាល័យព្រហ្មទ​ណ្ឌកំ​រិត​ស្រាលខេ​ត្ត​កណ្តា​ល លោកនាយប៉ុស្តិ៍​តាខ្មៅ​ បានចុះដល់កន្លែ​ង​កើត​ហេតុ​ ដើម្បី​ស្រាវ​ជ្រាវ​កំណ​ត់រ​កមុ​ខស​ញ្ញាដើ​ម្បីប​ន្តចាត់​ការ​តាមនី​តិវិធី៕ ដោយ៖កូឡាប

×