Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​ស្ទឹង​សំរោង​ផ្លូវជាតិ​លេខ​៤ ស្រុក​កំពង់​សិលា កម្ពស់​ទឹក​ជិត​ត្រូវ​ប្រកាសអាសន្ន​ហើយ​

​ខេត្ត​ព្រះសីហនុ​៖ អាជ្ញាធរ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង ៩​យប់ ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩ កម្ពស់​ទឹក នៅ​ស្ពាន​ស្ទឹង​សំរោង PK116 តាមផ្លូវ​ជាតិ​លេខ​៤ ស្ថិតនៅ​ភូមិ ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា កម្ពស់​ទឹកបាន​ឡើង រហូតដល់ ៤.១០​ម៉ែត្រ​។ ពោលគឺ​នៅសល់ ០.៩០​ម៉ែត្រ​ទៀត​ទេ កម្ពស់​ទឹក នឹង​ឈានដល់​ប្រកាស់អាសន្ន​ ។

​ភ្លៀង​មិន​ព្រម​រាំង បណ្តាល​ឲ្យ​លិច​ផ្លូវ និង​ផ្ទះ​ពលរដ្ឋ ស្ទើរ​មួយ​ចំហៀង ក្រុងព្រះសីហនុ​កាលពី​យប់មិញ​នេះ​!

​ខេត្ត​ព្រះសីហនុ​៖ ភ្លៀង​បាន​បន្ត​ធ្លាក់​ខ្លាំង​មកជា​បន្តបន្ទាប់ នាទី​ប្រជុំជន​ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​លិច​ផ្លូវ និង​ផ្ទះសម្បែង របស់​ប្រជាពលរដ្ឋ​មួយចំនួន នា​តំបន់​ទំនាប​។​

​គិត​មកដល់​ព្រឹក​នេះ ភ្លៀង​នៅតែ​បន្ត​ធ្លា​ក់មក​ខ្លាំង គឺ​ចាប់តាំងពី​ថ្ងៃទី​៣ ខែសីហា បន្ត​មកដល់​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩​នេះ​។​

​ភ្លៀង​ធ្លាក់​មិន​ព្រម​រាំង​នេះ បាន​បណ្តាល​ឲ្យ​តំបន់​ទំនាប​មួយចំនួន នាទី​ប្រជុំជន​ក្រុងព្រះសីហនុ ត្រូវ​លិច ដោយ​ជំនន់​ទឹកភ្លៀង ហើយ​ផ្លូវ​ធ្វើដំណើរ​មួយចំនួន​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​បានទេ​។​

​ត្រង់ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្នភាព ក្រុង​ទេសចរណ៍​មួយ​នេះ ទន្ទឹមគ្នា​មានការ​អភិវឌ្ឍន៍ លើ​វិស័យ​សំណង់​យ៉ាងគំហុក ប៉ុន្តែ​មូលដ្ឋាន​នេះ ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ច្រើន​ដែរ​។ ពោលគឺ ក្រៅពី​ក្រុង​ទេសចរណ៍​មួយ​នេះ មាន​គំនរ​សំរាម​ត្រូវគេ​គរ​ទុកចោល​ជះក្លិន​ស្អុយ​ដូច​លាម​ក៌ ឬ​ស្អុយ​ដូច​អាចម៍​នោះ គឺ​បញ្ហា​ប្រឈម​មួយទៀត​ដែល លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មិនទាន់​អាច​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន គឺ​បញ្ហា​ចរាចរណ៍​កកស្ទះ​, ផ្លូវថ្នល់​ខូច​, ស្ទះ​ប្រព័ន្ធ​លូបង្ហូរទឹក ​ឬ អូរ ប្រឡាយ សម្រាប់​រំដោះ​ទឹក និង​ជំនន់​ទឹកភ្លៀង​លិច​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ និង​ទឹក​លិច​ផ្លូវ​ធ្វើដំណើរ​ជាដើម​..៕ ដោយ​៖ ដែន សីមា​

×