Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់​កាំ​ភ្លេី​ង​ចំរុះ​ចំនួន​ ៥៤​ កេស ​ត្រូវបាន​ប្រទះ​ឃេី​ញ​ក្នុង​ដី​មួយកន្លែង​ក្បែរ​អូរ​ព្រំដែន​កម្ពុជា ថៃ ក្នុងស្រុក​ភ្នំព្រឹក​

spot_img

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃទី​៤​ខែ សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១​និង​៥០​នាទី នគរបាល​នៃ​អធិការដ្ឋាននគរ​បាល​​ស្រុក​ភ្នំព្រឹក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សារ៉េត វិ​សេដ្ឋ បាន​ជីក​គាស់​ក្នុង​ដីព្រៃ​មួយកន្លែង​ក្បែរ​អូរ​ព្រំដែន​ក្នុង​ចំណុច​39TV 163635 ស្ថិត ក្នុង​ក្រុមទី​០៣ ភូមិ អូរ ឃុំ ពេជ្រ​ចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងខណ​:​ពេលដែល​ប្រជាពលរដ្ឋ កាប់​គាស់​ដី​ធ្វេី​ចំការ​បាន​ប្រទះ​ឃេី​ញ​កេស​ដែក ដែល​សង្ស័យថា​ជា​កេស​គ្រាប់​កាំ​ភ្លេី​ង​។

ការ​ក្នុង​សកម្មភាព​គាស់កកាយ​ដី​នេះ​បាន​រកឃើញ យុ​ទ្ឋ​ភ័​ណ្ឌ​ជា​សំណល់​ពី​សង្គ្រាម​មាន​គ្រាប់​កាំ​ភ្លេី​ង​ចំរុះ​ចំនួន ៥៤​កេស​ដែល​ក្នុងនោះ​មាន​៖

– គ្រាប់កាំភ្លើង​ប្រភេទ RPK ចំនួន ០៩​កេស​

– គ្រាប់កាំភ្លើង​ប្រភេទ AK47 ចំនួន ០១​កេស​

– គ្រាប់កាំភ្លើង​ប្រភេទ 12,7 ចំនួន ៤៤​កេស​

ក្រៅពីនោះ​មាន​គ្រាប់​កាំ​ភ្លេី​ង​ជាច្រើន​ប្រភេទ​ទៀត​នៅក្នុង​រណ្តៅ​ដី​ជ្រៅ ដែល​សមត្ថកិច្ច​នគរ​បាល​មិនអាច​ជីក​គាស់​ដោយ​ដៃទទេ និង​មិនមាន​លក្ខណ​:​បច្ចេកទេស​ជំនាញ​ច្បាស់លាស់ តែ​នគរបាល​បានដាក់​ខ្សែ​បម្រាម​ហាម​ប៉ះពាល់ និង​បាន​រាយការណ៍​ជូនទៅ​អង្គភាព​កម្ចាត់​ម៉ី​ន​កម្ពុជា CMAC ដេី​ម្បី​បន្ត​រុករក​តាម​ជំនាញ ។​

​លោក​វរសេនីយ៍ទោ សារ៉េត វិ​សេដ្ឋ អធិការនគរបាល​ស្រុក​ភ្នំព្រឹក បាន​បញ្ជាក់ថា យុ​ទ្ឋ​ភ័​ណ្ឌ​ទាំង​៥៤​កេស​នេះ ស្ថិត​​នៅក្នុង​ដី​យូរ​ហេី​យ ដែល​ទំនង​ក្នុងអំឡុងពេល​នៃ​សម័យ​សង្គ្រាម​បង្ហូរឈាម​ពី​អតីតកាល ហេី​យ​ទីតាំង​នេះ​ស្ថិតនៅ​កៀក​បំផុត​ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ ។ លោក​បន្តថា តាម​ប្រភពពី​បងប្អូន​(​អតីត​ជា​ទា​ហ៊ាន​) ដែល​រស់នៅ​ទីនេះ​ពី​ពេលមុន​ធ្លាប់បាន​និយាយថា មាន​ទីកន្លែង​ផ្សេងទៀត​ក្នុងភូមិ​សាស្ត្រ​ជាប់​ព្រំដែន ជា​ចំណុច​លាក់​កប់​យុ​ទ្ឋ​ភ័​ណ្ឌ​ពី​អតិ​ត​កាល ហេី​យ​រហូតមក​ដល់ពេលនេះ មិនអាច​នៅចាំ​ទីកន្លែង​នោះ​ដោយ​ជាក់លាក់​បានទេ ។ ទោះជា​យ៉ាងណាក៏ដោយ យុ​ទ្ឋ​ភ័​ណ្ឌ​ជា​គ្រាប់​កាំ​ភ្លេី​ង​ចំរុះ​ទាំងនេះ មានតែ​គ្រាប់​ប្រភេទ​12,7​ប៉ុណ្ណោះ​ដែល អាច​នៅ​ប្រេី​ប្រាស់​បាន​ខ្លះ ឯ​គ្រាប់​កាំ​ភ្លេី​ង​ផ្សេង​ពីនេះ​មាន​សភាព​ពុកផុយ​ប្រេី​ការលែង​កេី​តទៅ​​ហេី​យ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×