បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នេះស្ថានភាពជំនន់ទឹកភ្លៀងកំពុងកើតឡើងនៅក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង ។
ទឹកជំនន់នាពេលនេះ កំពុងបង្កនូវការលិចលង់ ផលដំណាំ ផ្លូវធ្វើដំណើរ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនពិសេសក្នុងឃុំតាតោក ស្រុកសំឡូត និងឃុំផ្សេងទៀតនៅរ៉បស្ទឹងក្រញូង ស្រុកសំឡូត ។ ក្នុងលក្ខណ:បែបនេះគឺជាក្តីបារម្ភប្រសិនបើស្ថានភាពអាកាសធាតុនៅតែបន្តមានភ្លៀងធ្លាក់ជាបន្តទៀតនោះ។
ផ្អែកតាមទិដ្ឋភាពបែបនេះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាលដំបង ស្នើដល់មន្រ្តីនគរបាលជាតិ ដែលឈរជើងនៅមូលដ្ឋាននោះត្រូវត្រៀមលក្ខណ: មធ្យោបាយ សម្ភារ:ដើម្បីចេញអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ សត្វពាហន:ទៅកាន់ទីសុវត្ថិភាពនិងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕ ដោយ៖កូឡាប