នៅចាំបានទេ កាលពីចុងឆ្នាំ ២០១២ គូស្នេហ៍ខុសជំនាន់១គូ បានបង្កការភ្ញាក់ផ្អើលពេញពិភពលោកអ៊ីនធើរណេតតែម្តង នោះគឺក្មេងដែលមានអត្តចរិកសុភាពរាបសាជនជាតិកាណាដាឈ្មោះ Akama Miki អាយុ ១២ ឆ្នាំ បានលង់ស្នេហ៍នឹងតារាចម្រៀងដ៏ស្រស់សង្ហាជនជាតិចិនឈ្មោះ Zhang Muyi អាយុ ២៤ ឆ្នាំ យ៉ាងងប់ងល់តែម្តង ។
ខណៈពេលនោះផងដែរ ប្អូនស្រី Miki ប្អូនស្រី Miki បាននិយាយនៅលើ blogs របស់នាងថា៖ «អូននឹងសូមសន្យាជាមួយបងថា នៅពេលអូនមានអាយុ ១៦ ឆ្នាំ អូននឹងរៀបការជាមួយបង! ។ អូនតែងតែនឹកគិតដល់បង និងសុបន្តិឃើញបានរស់នៅក្បែរបងគ្រប់ពេល! ហើយបងវិញ នឹងត្រូវធ្វើជាមនុស្សជាទីស្រឡាញ់របស់អូនជារៀងរហូតវិញដែរណា៎!» ។
គួរឲ្យកោតសរសើរយ៉ាងខ្លាំង ដែលពួកគេបានតាំងចិត្ត និងរក្សាក្តីស្រលាញ់មួយនេះ ពោលគឺរហូតពេលនេះ ប្អូនស្រី Miki ពេញវ័យក្រមុំ ១៨ ឆ្នាំហើយ ។ ចង់ដឹងថា Miki និងបុរសជាគូស្នេហ៍ដែលពេលនេះមានវ័យ៣០ឆ្នាំទៅហើយ វិវត្តន៍រាងរៅយ៉ាងណានោះ តោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖