Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះបង្ក្រាប​ទីតាំង​បើក​អ៊ិន​ធើ​ណេ​ត​មាន​បង្កប់​ល្បែងស៊ីសង​ភ្នាល់​បាល់​នៅ​ខណ្ឌទួលគោក​

spot_img

​ភ្នំពេញ ៖ ទីតាំង​បើក Internet យីហោ Net 365 មាន​បង្កប់​ល្បែងភ្នាល់​ចាក់បាល់​តាម​អន​ឡាញ​) នៅក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​គណៈ​បញ្ជា​ឯកភាព​ខណ្ឌទួលគោក​ចុះបង្ក្រាប ។​

​ប្រតិបត្តិការ​ខាងលើ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​រសៀល រួមមាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​លោក បុត្រ សុភា នាយករង​រដ្ឋបាល និង​តាម​ការបញ្ជារ​ចង្អុលបង្ហាញ​ពី​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក បាន​ដឹកនាំ​ចុះ​ត្រួត​ពិ​ត្យ​ទីតាំង​បើក Internet យីហោ ៣៦៥ ដែលមាន​ទីតាំង​ផ្ទះ​លេខ​២៦១ ផ្លូវ​លេខ​២៤៥ ក្រុមទី​៩ ភូមិ​១ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ពេល​ចុះមក​ដល់ទី​តាំង​ក្រុម​ប្រតិបត្តិការ យើង​បាន​ត្រួតពិនិត្យ​មើលឃើញ​មាន​កុំព្យូទ័រ​ទាំងអស់​បើក​ដំណើរការ មាន​បើក​អន​ឡាញ​បាល់ (​ភ្នាល់​ចាក់បាល់​ស៊ីសង​តាម​អន​ឡាញ​) ។​

​តាម​សម្តី​បុគ្គលិក​ណេ​ត​ខាងលើ​៤​នាក់ បាន​បញ្ជាក់ថា ទីតាំង​នេះ​ពិតជា​មានការ​ភ្នាល់​ចាក់បាល់​តាម​អន​ឡាញ​ពិតប្រាកដ​មែន ទើប​កម្លាំង​បង្ក្រាប​ជាក់ស្តែង​តែម្តង ។​

​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​យើង​បាន​ចាប់យក​វត្ថុតាង​រួមមាន ៖១-​ម៉ូនីទ័រ​ចំនួន​២០​គ្រឿង​, ២-CPU ចំនួន​១២​គ្រឿង​, ៣-​ម៉ៅ​ចំនួន​១៨​គ្រឿង ឃី​ប៊​ត ចំនួន​១៣ , ៤-​ធុង​ឆ្នោត​ផ្សងសំណាង​០១, ៥-​ឯកសា​របុង​ភ្នាល់​បាល់​មួយចំនួន ។​

​ក្រុម​ប្រតិបត្តិការ​យើង សម្រេច​ចាប់យក​វត្ថុតាង​ខាងលើ យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ទួលគោក ។ ដោយឡែក​ទីតាំង​បើក​នេះ​ក្រុម​ប្រតិបត្តិ​ការសម្រេច ឃ្លុំបេរ​ផ្ទះ​បិទ​ទីតាំង​អាជីវកម្ម ជា​បណ្ដោះអាសន្ន និង​មិនមាន​ការឃាត់ខ្លួន​មនុស្ស​ទេ ។​

​បច្ចុប្បន្ន សម្ភារៈ​វត្ថុតាង​ពាក់ព័ន្ធ​ល្បែង​ខាងលើ បានប្រគល់​ឲ្យ​ទៅ​សាលាខណ្ឌ​ទួលគោក ដើម្បី​រក្សារ​ទុក ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×