Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីទាញកាំបិតផ្ទាក់ កាប់សម្លាប់ប្រពន្ធ ដែលបង្កឡើងដោយភាពរ​កាំ​កូស និងមានទំនាស់ក្នុ​ងគ្រួសារ

ក្រចេះ៖ ឃាតកម្ម ប្តីកាប់សម្លាប់ប្រពន្ធ ដែលបង្កឡើងដោយភាពរ​កាំ​កូស និងមានទំនាស់ក្នុ​ងគ្រួសារ មិនចេះចប់ស្ទើររាល់ថ្ងៃ កាលពីយប់មិញ ថ្ងៃទី៥ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៩ យប់ ដែលស្ថិតនៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ម្ដុំវត្តហុងឡាំ។

ជនរងគ្រោះជាប្រពន្ធឈ្មោះ គង់ ស្រីតូ​ច អាយុ ២៧ ឆ្នាំ ចំណែកឯជនសង្ស័យជាប្ដីឈ្មាះ សំ សុភ័ក្រ្តា ហៅ ភ័ក្រ្ត ។ កន្លងមកគ្រួសារមួយនេះ​ តែងតែមានភាពរ​កាំ​កូស និងមានទំនាស់ក្នុ​ងគ្រួសារជារឿយៗ ​រហូត​ដល់ជន​រ​ងគ្រោះទ្រាំ​មិន​បាន ក៏បានដា​ក់ពា​ក្យបណ្ដឹ​ងសុំ​លែង​លះគ្នា តែជនសង្ស័យមិ​នព្រ​ម រហូតដល់ថ្ងៃ​កើ​តហេតុ ជនរងគ្រោះបានម​ក​ពីទិ​ញបង្អែ​ម ជនសង្ស័យបានស្ទា​ក់កាប់​នៅតាមផ្លូ​វ​ចូលផ្ទះ ហើយក៏បានកា​ប់ទៅ​លើជន​រងគ្រោះជាច្រើនកាំបិត រហូតដល់ស្លាប់ក្នុងថ្លុក​ឈា​មតែម្ដ​ង ។

បន្ទាប់ពីធ្វើសកម្មភាពកាប់ប្រពន្ធរួច ប្តីកំណាច បានរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោស៕ ដោយ៖បញ្ញាស័ក្តិ