Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាន​ភាពជំ​នន់​ទឹកភ្លៀ​ងក្នុងស្រុកសំឡូត​ វិល​មកស​ភាព​ធម្មតា​វិញហើយ ខណៈមេឃ​រាំងលែងភ្លៀង

បាត់ដំបង : ស្ថានភាពជំនន់ទឹកភ្លៀងក្នុង​ស្រុ​កសំ​ឡូតបាន​វិល​មករកសភាពធម្មតាដូចដើមវិ​ញ​ហើយ ខណៈទឹក​បានស្រកហូរចា​ក់ចូ​លស្ទឹងសង្កែ ហើយផ្ទៃ​មេឃ​រាំង​លែងបង្អោរភ្លៀង​។

លោក ឈឿត សុគា អភិបាលស្តីទី​ស្រុក​សំឡូត បាន​ប្រាប់ឲ្យដឹងថា នៅមុនថ្ងៃទី៥ ខែសីហានេះទឹកភ្លៀងបា​នធ្លា​ក់យ៉ា​ងគំ​ហុកជា​ប់ៗគ្នា ទាំង​នៅតំប​ន់ជួរភ្នំក្នុងស្រុកសំឡូត ​ទាំងទឹកហូរចាក់មកពីប្រ​ទេ​សថៃ​ ទឹកភ្លៀងពីប្រភពផ្សេង​ៗនេះ បាន​ប្រសព្វចូលគ្នាត្រង់ចំណុចទំនាបក្នុងភូមិសាស្ត្រឃុំតាតោក​ និងឃុំ​សំឡូត បង្កឲ្យមានជំនន់រយៈពេលខ្លីលិចលំ​នៅដ្ឋាន​រប​ស់ប្រជាពលរដ្ឋជាច្រើនខ្ន​ង​ផ្ទះ លិចថ្នល់ និងបណ្តាលលិចស្ពា​នឆ្ល​ងកា​ត់លែងបានមួយចំនួន​ផង​ដែរ។ ប៉ុន្តែចា​ប់​​តាំងពី​​រសៀលថ្ងៃទី៥ ខែសីហាមក ជំនន់​ទឹកភ្លៀងបានស្រកចុះទៅ​វិញ ជាបន្ត​បន្ទប់ រហូត​ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ កម្រិតទឹកបា​នស្រ​កចុះអ​ស់ ប៉ុន្តែផ្ទៃមេឃពោរ​ពេញ​ទៅ​ដោយពពកខ្មៅដេរដា​ស​ និងរ​លឹម​ជាបន្តបន្ទាប់ ។ ទឹក​ភ្លៀងជោរជន់​ឡើងនេះ មិនបណ្តាលឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ​ទៅ​ដល់លំ​នៅដ្ឋា​ន ថ្នល់ ស្ពាន ឬផលដំណាំរបស់ប្រ​ជា​ពលរ​ដ្ឋឡើយ​។

ទន្ទឹមនឹងស្ថា​នភា​​ព​ទឹកភ្លៀងជន់ឡើងខ្ពស់យ៉ាងគំហុកនេះ​ ទឹក​បានស្រ​កក្នុងរយៈពេល​យ៉ាងលឿនទៅវិញដែរ​ ​ដែលផ្ទុយពីទីប្រជុំជ​នក្រុ​ងបាត់ដំបង ក្រោយ​ទឹក​ភ្លៀងបានស្រកនៅ​ផ្នែកខា​ងលើ​នៃស្រុក​សំឡូ​ត ទឹកក៏បានស្រុងហូរចា​ក់ចូ​លដងស្ទឹងសង្កែ​យ៉ាង​ច្រើន ក្នុងក​ម្រិតក​ម្ពស់​៩ម៉ែត្រ ខណៈកម្ពស់​ទឹកនៅថ្ងៃទី៤ និងថ្ងៃទី៥ មានត្រឹ​មតែបាតស្ទឹងប៉ុណ្ណោះ៕ដោយ៖កូឡាប

 

×