Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិ​បាលក្រុ​ងព្រះ​សីហនុ បន្តប្រើវិធានកា​រក្តៅ ចុះស្ទូ​ចរថ​យន្ត និងម៉ូតូរាប់សិបគ្រឿ​ង ​ដែលម្ចាស់ចតចោលលើចិញ្ចើមផ្លូ​វ​គ្មានស​ណ្តាប់

ខេត្តព្រះសីហនុ៖ កម្លាំងចម្រុះ​ នៃរដ្ឋបាលក្រុងព្រះសីហ​នុ​ ដឹកនាំដោយ លោក សន កុសល អភិបាលរងក្រុង​ព្រះសី​ហនុ​
កាលពីព្រឹកថ្ងៃអង្គារ ​ទី៦ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងចុះ សហការជាមួយអាជ្ញាធរមូ​ល​ដ្ឋាន តាមសង្កាត់នីមួ​យ​ៗ ចុះរៀបចំសណ្តាប់ធ្នា​ប់​តាមផ្លូវសាធារណៈ​ និងបានប្រើវិធានការក្តៅ​ស្ទួ​ចយក​រថយន្ត និងម៉ូតូ ដែលម្ចាស់ចតទុ​ក​ចោល ​នៅលើចិញ្ចើមផ្លូវជាតិលេខ​៤​ និងផ្លូវមួយ​ចំនួ​នទៀត នាំឲ្យបាត់បង់របៀបរៀ​ប​រយសា​ធារណៈ យក​ទៅរក្សា​ទុក ប​ណ្តោះអាស​ន្ន នៅក្នុងបរិវេណមន្ទីរ​សាធា​រណកា​រខេ​ត្ត ព្រះសីហនុ ដើម្បីបន្តនីតិ​វិធី និងផាកពិន័យតាមច្បាប់​កំ​ណត់។

នៅក្នុងអំឡុងពេលចុះ​រៀប​ចំសណ្តា​ប់ធ្នាប់​នោះ លោក សន កុសល អភិបាលរងក្រុងព្រះ​សីហ​នុ បានឲ្យដឹងថា សកម្មភាពចុះរៀបចំស​ណ្តាប់​ធ្នាប់​តាមផ្លូ​វសា​ធារណៈ ជាបន្តបន្ទាប់មក​នេះ គឺបានអនុត្តន៍តាម​ការ​ចង្អុល​បង្ហាញពី របស់ លោក គួច ចំរើន អភិបា​លខេ​ត្ត និងអនុវត្តន៍តាមប​ទបញ្ជា របស់ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ​បា​នដាក់​ចេញ​។

លោកបន្តថា ចំពោះការ​ងារ​ចុះរៀប​ចំសណ្តាប់​ធ្នាប់នេះ ជារាល់ថ្ងៃនេះ រូបលោកតែងបានដឹក​នាំក​ម្លាំងច​ម្រុះ​ ចុះណែ​នាំអ​ប់រំដល់ប្រជាពលរ​ដ្ឋ នៅតាមមូល​ដ្ឋាន​នានា ឲ្យចូលរួមសហការជាមួ​យ​អាជ្ញាធ​រ ក្នុងការងាររៀបចំ​សណ្តា​ប់ធ្នា​ប់តា​មផ្លូវ​សាធារណៈ ក្នុងក្រុងនេះជានេះ​ជា​ប្រចាំ និងមានចំនួនច្រើន​លើ​ក​ច្រើន​សារម​កហើ​យ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួ​ន មិនបានចូលរួមសហការ​ជា​មួយអា​ជ្ញាធរ​ក្រុងទេ ហើយបន្តនាំយកយានយន្តគ្រ​ប់​ប្រភេទ​ មកចតទុកចោលលើដី​ចំ​ណីផ្លូវ​សាធារណៈ​ ដោយធ្វើជាកន្លែង សម្រាប់ចតរ​ថយ​ន្តម៉ូតូ​ និងដាក់លក់សម្ភារៈ​ផ្សេ​ងៗគ្មា​នសណ្តា​ប់ធ្នាប់ នាំឲ្យផលប៉ះពាល់ដល់ការធ្វើ​ច​រាច​រណ៍ របស់អ្នក​ដំ​ណើរ និងបង្កគ្រោះថ្នាក់ចរាច​រជាដើម។

លោក សន កុសល ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា នៅថ្ងៃទី៦ ខែសីហានេះ កម្លាំងចម្រុះ បានចុះស្ទួចរ​ថយ​ន្ត និ​ងរុះរើ​តូបល​ក់ដូរ​មួយចំនួន ដែលបង្កផលប៉ះ​ពា​ល់​ដល់​សណ្តា​ប់ធ្នា​ប់តា​មផ្លូ​វសាធារណៈ ជាពិសេសបង្កការក​ក​ស្ទះច​រាចរ​ណ៍។​

លោកអភិបាលរងក្រុង​ព្រះសី​ហនុ បន្តថា ចាប់ពីពេលនេះ​ត​ទៅ កម្លាំង​ជំនាញ របស់លោក នឹងចុះ​ល្បាត​គ្រប់ពេ​លវេ​លា នៅតាមផ្លូវសាធារណៈ​ ដោ​យមិនបណ្តោយឲ្យមា​ន​យានយ​ន្តគ្រប់​ប្រភេទ ចតគ្មានសណ្តាប់​ធ្នា​ប់ ជាពិ​សេ​សរថយន្តដឹកទំនិញធុនធ្ងន់​បើ​កចូល​ក្រុង​ពេល​ថ្ងៃ ខុសពីគោលការណ៍​ណែ​នាំ ​រប​ស់ថ្នាក់ដឹកនាំរដ្ឋបាល​ក្រុង-ខេត្តព្រះសីហនុ បានដាក់ចេញទៀ​ត​នោះទេ ​ទោះបី​ជាមានការអន្តរាគមន៍ពីមន្ត្រី​មា​នឋានៈ​ខ្ពស់បែ​បណាក្តី​។

ត្រង់ចំណុចនេះ លោក សន កុសល ក៏បានអំពាវនាវដល់អា​ជីវ​ករ និងប្រ​ជា​ពលរដ្ឋ ជាពិសេសមន្ត្រីមាន​ឋា​នៈខ្ពស់​បុណ្យ​ស័ក្តិ​ធំ ត្រូវចូលរួមគោរព​ច្បា​ប់ឲ្យបា​នទាំង​អស់គ្នា ដើម្បីលុបបំបាត់វប្បធម៌​អ​ន្តរាគ​មន៍ ឬអាងខ្នងបង្អែ​ក​អ្នកធំ​នេះ ឬ អ្នកធំនោះជាបន្តទៀ​ត​ ប្រយោជន៍ដើម្បីរួមគ្នារៀបចំស​ណ្តា​ប់ធ្នា​ប់តាម​ផ្លូវ​សាធា​រណៈ ក្នុងក្រុងព្រះ​សី​ហនុ​ ឲ្យមានរបៀ​ប​រយទាំ​ងអស់​គ្នា។

ទាក់ទិនបញ្ហានេះដែរ ​កាលពីថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងចម្រុះរបស់រដ្ឋបាលក្រុងព្រះសីហ​នុ​ដដែល​ ក៏បានចុះចាប់រ​ថយ​​ន្ត និងម៉ូតូ ដែលម្ចាស់ចតលើចិញ្ចើមផ្លូវពូឡូ​វៃ​ (ផ្លូវលេខ៣០០) នាំឲ្យបាត់បង់សណ្តាប់​ធ្នា​ប់សា​ធារណៈ​ នុងបង្កការកកស្ទះ​ដោ​យបាន​ស្ទូច​យក​ម៉ូតូចំនួន២៨គ្រឿ​ង និងរថយន្ត​ចំ​នួន ៣គ្រឿង យកមករក្សាទុកនៅសា​លា​ក្រុង​ព្រះសីហ​នុ ដើម្បីអប់រំណែនាំម្ចាស់​ឲ្យធ្វើ​កិច្ច​សន្យា និងផាកពិន័យតាម​ច្បាប់​។

ចំពោះយុទ្ធនាការចុះរៀបចំ​សណ្តាប់​ធ្នាប់​តាមផ្លូ​វសា​ធារណៈ របស់អាជ្ញាធររ​ដ្ឋ​បាលក្រុ​ងព្រះ​សីហនុ​ខាងលើ​នេះ ទទួលបានការគាំទ្រច្រើន ​ពីសំ​​ណាក់ ប្រជាពលរដ្ឋរស់នៅទី​ប្រ​ជុំជ​នក្រុង​ព្រះសី​ហនុ និងភ្ញៀវទេសចរ​ជា​តិ និង​អន្ត​រជា​តិ។

ចំណុចនេះក្រុមប្រជាពលរ​ដ្ឋ ​ក៏បាន​លើកទឹ​កចិត្ត និងសំណូមពរ ដល់ លោក អ៊ី សុខឡេង អភិបាលក្រុង​ព្រះសី​ហនុ​ ឲ្យបង្កើនចំនួនក​ម្លាំ​ងច​ម្រុះ ចុះរៀបចំសណ្តា​ប់​ធ្នាប់​សាធា​រណៈដូ​ចនេះ ឲ្យបានច្រើនថែ​ម​ទៀត​នាថ្ងៃ​ខាងមុ​ខ ប្រយោជន៍ដើម្បីឲ្យក្រុងទេ​សច​រណ៍មួ​យនេះ មានរបៀបរៀ​ប​រយល្អ ជាពិសេសបញ្ចៀស​ ​ឬកាត់​បន្ថ​យច​រាចរ​ណ៍កក​ស្ទះ ឲ្យបានប្រសើរជាងពេល​ប​ច្ចុប្ប​ន្ននេះ៕​ ដោយ៖ ដែន សីមា