ការទម្លាយចេញរបស់ស្រីពេស្យាម្នាក់ នៅផ្ទះបន Sheri’s Ranch បានធ្វើឲ្យមនុស្សជាច្រើន ពិតជាស្រឡាំងកាំងនឹកស្មានពុំដល់ Sheri’s Ranch គឺជាផ្ទះបនស្របច្បាប់មួយ នៅរដ្ឋ Nevada អាមេរិក។
ឋានសួគ៌កាមគុណមួយនេះ នៅកៀក Las Vegas ដែលជាតីក្រុងមានប្រជាជនច្រើនបំផុតនៃរដ្ឋ Nevada។
នៅទីនោះមានស្រីពេស្យាពោរពេញដោយបទពិសោធន៍ និងទីតាំងឆើតឆាយប្រៀបដូចសណ្ឋាគារ ហេតុនេះ វាពិតជាមានអតិថិជនមកកាន់ទីនេះយ៉ាងច្រើន។
ផ្ទះបននេះមានស្រីពេស្យារាប់សិបនាក់ប្រកបមុខរបរ ក្នុងនោះក៏មាននារីជាច្រើនកំណត់ខ្លួនថា គេនឹងផ្សាភ្ជាប់យូរអង្វែងជាមួយវា ហើយខ្លះទៀតមានអារម្មណ៍ចូលចិត្តទីនេះ ដោយពុំចង់ចាកចេញពីទីនេះឡើយ។
នារីដែលក្លាហានហ៊ាននិយាយពីរឿងរ៉ាវរបស់ខ្លួនឈ្មោះ Allissa បច្ចុប្បន្នអាយុ ៣០ឆ្នាំហើយ ។ នាងពុំខ្លាចនិយាយថា ជីវិតរបស់នាងមានការប្រែប្រួលដ៏អស្ចារ្យ ហាក់ដូចជាបានបើកទំព័រជីវិតថ្មី ព្រោះតែនាងយល់បានតម្លៃរបស់ខ្លួន នៅទីនេះតែម្តង។
ថ្វីត្បិតនៅ Sheri’s Ranch របរពេស្យាជារបរស្របច្បាប់ក្តី តែស្ត្រីប្រកបរបរនេះនៅរងការរើសអើង និងម៉ាក់ងាយ យ៉ាងនេះក្តី Allissa បែរជាមានអារម្មណ៍ថា នៅទីនេះជីវិតរបស់នាងត្រូវបានសង្គ្រោះ។
តាម Allissa គឺមានមនុស្សច្រើនណាស់ ប្រាកដជាទទួលអារម្មណ៍ពិបាកយល់ពេលនាងនិយាយបែបនេះ ប៉ុន្តែចំពោះនាងវិញ រហូតដល់ពេលដែលនាងបោះជំហានចូលប្រកបរបរនេះទើបនាងទទួលបាននូវអារម្មណ៍ថា ខ្លួនឯងរស់គ្មានន័យ និងគ្មានជំនឿចិត្តលើខ្លួន។ Allissa ប្រាប់ថា នាងមកពី Seattle (Washington)។ នៅគ្រាពេញវ័យ នាងបានរៀបការ តែពុំទទួលបានសុភមង្គលដូចបំណងប្រាថ្នា។ ជីវិតរបស់នាងពិតជាលំបាក ហើយវេទនាចិត្ត ព្រោះរស់នៅក្បែរបុរសដ៏… ចាស់ម្នាក់។
នៅអំឡុងពេលមានអារម្មណ៍ទាល់ច្រកក្នុងជីវិត Allissa បានជួបមិត្តចាស់ម្នាក់ដែលកំពុងប្រកបរបរជាស្រីពេស្យា។ មិត្តភក្តិនោះបានឲ្យយោបល់ពីផ្លូវឆ្ពោះទៅកាន់អនាគតសម្រាប់នាង។ ក្នុងវ័យ ២២ឆ្នាំ Allissa សម្រេចចិត្តលែងលះជាមួយប្តី ហើយចាប់ផ្តើមធ្វើការនៅ Sheri’s Ranch ។ មកទល់ពេលនេះ នាងបានបម្រើអតិថិជនឲ្យផ្ទះបនអស់យរយៈពេល ២៨ឆ្នាំមកហើយ។
Allissa ឲ្យដឹងថា នាងច្រើនចែករំលែកជីវិតរបស់ខ្លួនប្រាប់ទៅមិត្តរួមអាជីព ហើយក៏តែងត្រងត្រាប់ស្តាប់រឿងជីវិតរបស់ពួកគេដែរ។ ក្រៅពីនោះនាងតែងជួយជ្រោមជ្រែងដល់សមាជិកថ្មី ពីរបៀបរស់នៅសមូហភាព និងការទទួលភ្ញៀវក្នុងផ្ទះបន។
តាម Allissa ស្រីពេស្យា ក្នុងផ្ទះបន Sheri’s Ranch សុទ្ធសឹងស្និទ្ធស្នាលនឹងគ្នាដូចជាបងប្អូន ទោះបីពួកគេពុំមានទំនាក់ទំនងសាច់សាលោហិតក្តី។
នាងទទួលអារម្មណ៍ថា ទីនេះប្រៀបដូចជាគ្រួសាររបស់ខ្លួន។ នាងតែងមានអារម្មណ៍ធូស្រាល ហើយមានសុវត្ថិភាពពេលនៅទីនេះ។
បច្ចុប្បន្ន Allissa គឺជាស្រីពេស្យាជំនាញមានឈ្មោះល្បីក្នុងផ្ទះបននេះ។ ក្នុងមួយខែៗនាងធ្វើការតែមួយសប្តាហ៍ប៉ុណ្ណោះ។ ពេលវេលានៅសល់នាងប្រកបរបរលក់ទំនិញ និងចិញ្ចេមថែទាំកូន៕ ចន្ទ្រា