Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់និយាយថា ជនល្មើស អូសនាងឡើងលើផ្ទះ បង្ខាំងនាងទុក៣ថ្ងៃ រំលោភបានសម្រេច៦ដង

spot_img

ខេត្តកំពត ៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គ​រមាស បានចាប់ខ្លួនយុវជនម្នាក់ ក្នុងករណីបង្ខាំង បង្ខំនារីម្នាក់ រំលោភសេពសន្ថវៈរហូតបានសម្រេចជាច្រើនលើក ។ ការចាប់ខ្លួនជនរូបនោះ យោងតាមពាក្យប្តឹងរបស់ភាគីនារីរងគ្រោះថា ជនល្មើសបានលួងលោម និងចាប់នាងឡើងលើផ្ទះ ចាក់សោផ្ទះបង្ខាំងនាងទុករហូតដល់៣ថ្ងៃ ទើបជននោះព្រមដោះលែងនាឲ្យមានសេរីភាពវិញ ដោយនាងថា ក្នុងពេលបង្ខាំងរូបក្នុងផ្ទះ ជនល្មើសបានរំលោភនាងរហូតបានសម្រេចជាច្រើនដង។

បើ​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​បាន​បញ្ជាក់​ថា នាង​មាន​អាយុ​១៨​ឆ្នាំ រស់នៅ​ស្រុក​ដងទង់ ខេត្ត​កំពត ហើយ​កា​លពី​​ថ្ងែ​ទី​៣ ខែសីហា មានឈ្មោះ វង្ស សៅ ភេ​ទ​ប្រុ​ស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​​ជា​មួយ​​គ្នា​​បាន​​ទូរ​ស័ព្ទ​ហៅ​នាង​ទៅ​ផ្ទះ​​គេ ។ ពេល​ទៅ​ដ​ល់​ស្រា​ប់តែ​​ជន​​នោះ​ចាប់​អូស​នាង​ឡើង​​លើ​ផ្ទះ ហើយ​លួង​លោម​នាង​ដោយ​​ប​ង្ខំ និង​ចាប់រំលោភ​រហូត​​​បាន​សម្រេច រួច​បង្ខាំង​នាង​ទុក​ក្នុង​ផ្ទះ​​ចាក់​សោ​ទុក​មិន​ឲ្យ​​ទៅ​ចេញ​ក្រៅ​នោះ​​ទេ ។ បន្ទាប់ពី​ការ​​ឃុំ​ខ្លួននាងទុក​​រយៈ​ពេល​​៣​ថ្ងៃ លុះរហូ​ត​ថ្ងៃ​ទី​៦ ខែសីហា នាងបា​ន​អង្វរ​ជនល្មើស ទើបជន​នោះ ព្រម​ដោះ​លែង​ឲ្យ​មក​​ផ្ទះ​វិញ ។ ក្រោយ​ពេល​មានសេរីភាពភ្លាម នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​ស​មត្ថកិច្ច​ ដើម្បីឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ។ ក្នុងពាក្យបណ្តឹង​ដែល​ជន​រង​គ្រោះ​ដាក់​ប្តឹ​ង​​នៅ​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា រយៈ​ពេល​៣​ថ្ងៃ ជនល្មើស វង្ស សៅ ចាប់​រំលោភ​ចំនួន​៦​ដង ។

ករណីនេះ លោក​អធិការ​ស្រុក​ដងទង់ បាន​ចា​ត់​​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​តាម​រក​ជន​​ជាប់​ចោទ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​នាំ​​ទៅ​សាកសួរ​តែ​ម្តង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ពិតជាបានរំលោភនារីនោះមែន ហើយសមត្ថកិច្ចជំនាញ បានកសាងឯកសារចោទប្រកាន់​ពី​បទ រំលោភ​សេពសន្ថវៈ​ និងបានបញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​កំពត៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×