ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារមានភាពល្អប្រសើរ ដោយទទួលបានការជួយជ្រោមជ្រែងពីថ្នាក់លើ។ បណ្តាខ្ទង់វិនិយោគមុនៗនេះ បានមានចំណូលដ៏គាប់ប្រសើរ។ មនោសញ្ចេតនាផ្អែមល្ហែម ជ្រាលជ្រៅ។ មនោសញ្ចេតនា រាសីកំពុងទាបត្រូវចេះទប់អារម្មណ៍កុំឆេវឆាវ។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការងារ ត្រូវផ្អែកលើកម្លាំងរបស់ខ្លួន ដើម្បីធ្វើការទើបសង្ឃឹមបានរីកចម្រើនស្ថិរភាព រឹងមាំ។ កិច្ចការរកស៊ីនឿយហត់ តែប្រសិទ្ធភាពទទួលបានមិនដូចបំណង។ មនោសញ្ចេតនា កាដូតូចមួយអាចធ្វើឲ្យគូស្នេហ៍ភ្ញាក់ផ្អើលរំភើបចិត្ត។ ទិសនាំលាភទិសជើង តំណមទិសខាងជើង។ ពណនាំសំណាង ពណ៌ខៀវ។ អ្នកយកអាសារឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារសភាពផ្លូវចិត្តមិនល្អនាំឲ្យឥទ្ធិពលច្រើនដល់ការងារ។ ប្រយ័ត្នប្រយែងក្នុងការបណ្តាក់ទុនរកស៊ី ព្រោះអាចប្រឈមនឹងការខាតបង់ច្រើន។ មនោសញ្ចេតនា មានរឿងមិនសប្បាយចិត្ត ឈ្លោះប្រកែក ខឹងគ្នា។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ រាសីល្អមធ្យម។ ការងារប្រព្រឹត្តទៅជាធម្មតា មានតែការព្យាយាម ទើបអាចឈានទៅសម្រេចជោគជ័យធំ។ មានឱកាសរកប្រាក់ ប៉ុន្តែដោយសារមានរឿងច្រើនត្រូវចំណាយ ហេតុនេះពិបាកអាចសន្សំទុក។ មនោសញ្ចេតនា អ្នកនៅលីវ គួរសកម្ម ចូលរួមក្នុងពិធីជួបជុំនានានឹងជួយឲ្យអ្នកមានឱកាសច្រើនជាង។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ រាសីកំពុងល្អ មានឱកាសដោយអ្នកដទៃនាំមកឲ្យ ពិសេសគឺទំនាក់ទំនងជាមួយថ្នាក់លើល្អ បង្កលក្ខណៈអំណោយផលសម្រាប់អ្នកក្នុងការងារ។ មិនគួរចាយប្រាក់ហួសពីលទ្ធភាពរករបស់ខ្លួន។ មនោសញ្ចេតនា រួមជាមួយមនុស្សដែលខ្លួនស្រឡាញ់ទៅមើលភាពយន្ត ស្តាប់ភ្លើងទទួលទានកាហ្វេ គឺជាការរឹតចំណងស្នេហ៍ឲ្យកាន់តែស្អិតរមួត។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារមិនអំណោយផលល្អ ត្រូវរក្សាភាពនឹងនរដោះស្រាយកិច្ចការនីមួយៗឲ្យល្អិតល្អន់ ចៀសវាងឆេវឆាវកាន់តែបន្ថែមភាពស្មុគស្មាញ។ ថ្ងៃនេះមានហានិភ័យខាតបង់ទ្រព្យធន ត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនា ត្រូវរក្សាឥរិយាបថនឹងនរ កុំតបតឈ្លោះប្រកែកជាមួយដៃគូ ទោះមានរឿងអ្វីកើតឡើងក៏ដោយ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ត្រូវប្រមូលផ្តុំចិត្តគំនិតបំពេញការងារ ឲ្យខ្ជាប់ខ្ជួន កុំធ្វើចុងដៃចុងជើង អ្នកនឹងរងការស្តីបន្ទោសពីថ្នាក់លើ។ វិនិយោគពិបាករក្សាបានស្ថិរភាព យកល្អមិនត្រូវធ្វើអ្វីបន្ថែម។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារលំបាកខ្លាំងតែសមិទ្ធផលទទួលបានមិនដូចចិត្ត។ ថ្ងៃនេះមិនត្រូវវិនិយោគ ព្រោះមានបង្កប់ហានិភ័យច្រើន។ មនោសញ្ចេតនា ត្រូវចេះអត់ឱនអធ្យាស្រ័យឲ្យគ្នា កុំដាក់សម្ពាធទៅលើគូស្នេហ៍។ ទិសនាំលាភទិសខាងត្បូង តំណមទិសជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារដោយមានការជួយជ្រោមជ្រែងពីថ្នាក់លើ ហេតុនេះគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន។ ចំណូលស្ថិរភាព តែក៏ត្រូវចេះសន្សំសំចៃទើបអាចសល់បាន។ មនោសញ្ចេតនា អ្នកនៅលីវនឹងជួបសំណាងល្អក្នុងរឿងស្នេហា។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ភាពម្ចាស់ការ សកម្មក្នុងការងាររបស់អ្នកនឹងជួយឲ្យបានសមិទ្ធផលខ្ពស់។ មានឱកាសរកប្រាក់ល្អ ចំណូលចូលសន្ធឹកសន្ធាប់។ មនោសញ្ចេតនា ជាថ្ងៃដ៏រីករាយ និងសុភមង្គល។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារ ការលំបាកហ៊ុមព័ទ្ធ សម្ពាធកើនឡើងធ្វើឲ្យអ្នកតានតឹងអារម្មណ៍។ ប្រយ័ត្នប្រយែងក្នុងសេវាកម្មលុយកាក់អាចប្រឈមការបាត់បង់។ មនោសញ្ចេតនា បរិយាកាសគ្រួសារ មិនសុខដុម ប្តីប្រពន្ធទាស់ពាក្យសម្តី អាក់អត់ចិត្តគ្នា។ ទិសនាំលាភទិសត្បូង តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ការងារបានជួបឱកាសល្អអាចពង្រីកស្នាដៃរបស់ខ្លួន ថ្ងៃនេះអ្នករកស៊ីជួញដូរ នឹងកាក់កបបំផុត។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភទិសខាងកើត តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕