ខេត្តស្វាយរៀងៈ បុរសចំណាស់់ម្នាក់ បានស្លាប់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរមួយ រវាងប្រភេទរថយន្ដដឹកដី មិនស្គាល់ផ្លាកលេខ ហើយរថយន្តបង្ករួមនិងអ្នកបើកបរ បានគេចខ្លួនបាត់ស្រម៉ោល យ៉ាងមានសុវត្ថិភាព ដោយមិនបានធ្វើឱ្យរំខាន ដល់សមត្ថកិច្ចនោះឡើយ ។ ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងនៅថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង១០ នាទី លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧-១៣៤៨ ត្រង់ចំណុចភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងរបួសធ្ងន់១នាក់ ហើយបានស្លាប់នៅពេលបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែក ម៉ូតូបណ្តាលឱ្យខូចខាតស្រាល១គ្រឿង ។
ប្រភពដដែលបានបន្តទៀតថាៈ មានរថយន្តមួយគ្រឿងប្រភេទបែនដឹកដីមិនស្គាល់ម៉ាក មិនស្គាល់ផ្លាកលេខ បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកប៉ះនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅស៊េរីឆ្នាំ2018 ពាក់ផ្លាកលេខស្វាយរៀង1M-5433បើកបរដោយឈ្មោះរត្ន័ សារីភេទប្រុស អាយុ69ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រសូតិ2 ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ធ្វើដំណើរទិសដៅពីត្បូងទៅជើង មិនពាក់មួកសុវត្ថិភាព បណ្តាលឲ្យរងរបួសធ្ងន់ និងស្លាប់នៅមន្ទីរពេទ្យ ៕ដោយ៖វៃកូ