Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខណ្ឌចំការមន មិនទាន់ចាប់ ជនបោកគ្រាប់បែកដៃ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ បានទេ

ភ្នំពេញ​ ៖​ មានសេចក្ដីរាយការណ៍មកថា ដោយបង្កឲ្យមានភាព​ភ្ញាក់ផ្អើលនាកណ្ដាលរាត្រី បន្ទាប់ពីមានជនសង្ស័យមិនស្គាល់មុខ បានបោកគ្រាប់បែកដៃចំនួនមួយគ្រាប់ បណ្តាលឲ្យផ្ទុះខ្ទាតមកលើរថយន្តហាឡែនឌ័រមួយគ្រឿង ដែលចតនៅក្បែរនោះ រងការខូចខាត និងជញ្ជាំងខុនដូដែលនៅក្បែរបាក់បែក ផងដែរ។


ចាំមើលមើសតើកម្លាំងសមត្ថកិច្ចប៉ូលិសចំការមន ជាពិសេសចៅហ្វាយខណ្ឌចំការមន អាចវែកមុខជនសង្ស័យបោកគ្រាប់បែក នាយប់មិញនោះឃើញដែរឬយ៉ាងណា ប៉ុន្តែទោះយ៉ាងណាតាំងពីយប់អធ្រាត្រ រហូតមកដល់ព្រលប់ថ្ងៃទី៨ខែសីហានេះ សមត្ថកិច្ចខណ្ឌចំការមន មិនទាន់វែកមុខជនដៃដល់ដែលគប់គ្រាប់បែកនោះនៅឡើយទេ។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ករណីនេះកើតឡើងនៅអំឡុងម៉ោងជាង២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០១៩​ នេះនៅតាមបណ្ដោយផ្លូវលេខ៣១២​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានភ្នំពេញ។
បើតាមសំដីអ្នកដែលឈរយាមកាម នៅជិតកន្លែងកើតហេតុខាងលើ នៅជិតខុនដូបាននិយាយថា​ មុនពេលកើតហេតុ ខណៈរូបគាត់កំពុងដេកយាមជាប់ច្រកទ្វា​ខុនដូ ស្រាប់តែមានឮសំឡេងផ្ទុះមួយគ្រាប់នៅលើផ្លូវមុខ និងខុនដូពេលនោះគាត់ចេញមកមើលឃញមានតែផ្សែង​ ហុយទ្រលោមដោយសង្ស័យមានជនមិនស្គាល់មុខបោកគ្រាប់បែក។
ក្នុងករណីនោះផងដែរ ធ្វើឲ្យរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ដែលនៅក្បែរបែកកញ្ចក់ម្ខាង​និង​របងខុនដូរងការខូចខាតដោយអំបែងគ្រាប់បែកដៃខ្ទាតត្រូវ តែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកើតហេតុគេឃើញវត្តមានសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ និងធ្វើការពិនិត្យជាក់ស្តែងរង់ចាំស្រាវជ្រាវរកជនបង្កយកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ