Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​រឿង​ជំពាក់​ប្រាក់​មិន​ព្រម​សង ប្រើ​កាំបិត​ស្ទាក់​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

​បាត់ដំបង ​៖ ​ជនដៃដល់​ខឹង​រឿង​ជំពាក់​ប្រាក់​មិន​ព្រម​សង ប្រើ​កាំបិត​ស្ទាក់​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវបាន​ស្រាវជ្រាវ​ឃាត់ខ្លួន​។​

​នៅ​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៩​ម៉ោង​១៧​និង​៣០​នាទី​នៅ​ចំណុច​ប្រឡាយ​៧០ ក្នុងភូមិ​កៀន​កែស​០១ ឃុំ​គោក​ឃ្ម៉ំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ករណី​ឃាតកម្ម​គិតទុក​ជាមុន​(​មាន​អាវុធ​)​មួយ​កើតឡើង​បង្កដោយ​ជនសង្ស័យ​០១​ក្រុម​បាន​ប្រើប្រាស់​កាំបិត​ជា​មធ្យោបាយ​ស្ទាក់​កាប់​ទៅ​លេី​ជនរងគ្រោះ​ឈ្មោះ រ៉ង រក្សា​ភេទ​ប្រុស អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​ជាច្រើន​កាំបិត​បណ្តាលអោយ​រងរ​បួស​ជាច្រើន​កន្លែង ដែល​ស្ថានភាព​នៃ​អំពើ​កាប់​ប្រហារ​នេះ​ពិត​ជាមាន​ចេតនា​សម្លាប់​ជនរងគ្រោះ​នាពេល​នោះ​តែម្តង​។

​ក្នុងពេល​កំពុង​ធ្វើ​សកម្មភាព​ដោយសារ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​ជនរងគ្រោះ​បាន​ព្យាយាម​រត់គេច​សំដៅ​រក​ប្រជាពលរដ្ឋ​ឲ្យ​ជួយ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ជនល្មើស​ដកខ្លួន​គេចចេញ​ពី​ទីកន្លែង​កើតហេតុ ។

​ក្រោយពេល​កើតហេតុ​បន្តិច​ជនរងគ្រោះ​ត្រូវបាន​នគរបាល​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ផ្តើមចេញពី​ករណីនេះ និង​ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល​ស្រក​ថ្មគោល បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ក្នុង​អង្គភាព​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នះ លុះដល់​ថ្ងៃទី​០៨​ខែសីហា​ឆ្នាំ​២០១៩​កម្លាំង​ផ្នែក​ជំនាញ​ហ​កា​រ៍​ជាមួយ​កម្លាំង​ប៉ុស្តិនគរបាល​រដ្ឋបាល​គោក​ឃ្មុំ ប៉ុស្តិនគរបាល​រដ្ឋបាល​តា​ម៉ឺន ប៉ុស្តិ​គ​របាល​រដ្ឋបាល​តាពូង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​៖

១-​ឈ្មោះ លិ​ន លីន​ជី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តាពូង ស្រុក​ថ្មគោល​ខេត្តបាត់ដំបង ជា (​ជនដៃដល់​)។

២-​ឈ្មោះ ច​ន សុ​ភេ​ន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង (​ជនដៃដល់​)។

​នៅ​ចំពោះមុខ​ការសាកសួរ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នគរបាល​ជនដៃដល់​ទាំងពី​នាក់​បាន​ឆ្លើយ​សារភាពថា ពួ​គេ​មាន​បក្សពួក​មួយចំនួន​ទៀត បានធ្វើ​សកម្មភាព​(​ស្ទាក់​កាប់​)​ទៅលើ​ជនរងគ្រោះ​ឈ្មោះ រ៉ង រក្សា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​កាលពី​ថ្ងៃទី​០៥ ខែ សីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ទីតាំង​ខាងលើ​ប្រាកដ​មែន ហើយ​មូល​ហេតុដែល​ពួកខ្លួន​(​ស្ទាក់​កាប់​)​ទៅលើ​ជនរងគ្រោះ​ដោយសារតែ​ជនរងគ្រោះ​ជំពាក់​ប្រាក់​ពួកខ្លួន​មិន​ព្រម​សង​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នគរបាល​ស្រុក​ថ្មគោល​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនមក​កា​រិ​យា​លយ​ជំនាញ​ចាត់​ការបន្ត​តាមផ្លូវ​ច្បាប់ រីឯ​បក្សពួក​ផ្សេងទៀត​សមត្ថកិច្ច​នគរ​បាលប​ន្ត​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​