ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាសម្រេចដកវិញ្ញាបនបត្រចំពោះគ្រឹះស្ថានឥណទានជនបទ ឬប្រតិបត្តិករឥណទានជនបទចំនួន១១ ដោយសារគ្រឹះស្ថានទាំងនោះ អនុវត្តពុំស្របច្បាប់ និងបទប្បញ្ញាត្តិជាធរមាន។
ចេញសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ ស្តីពីការដកវិញ្ញាបនបត្រចំពោះគ្រឹះស្ថានឥណទានជនបទចំនួន១១នោះរួមមាន៖ ១៖ សមាគមន៍ជាតិទ្រទ្រង់កសិផល
២៖ វិទ្យាស្ថាន សន្ដិភាពនិងអភិវឌ្ឍន៍ ៣៖ អង្គការ លូថេរ៉េន បម្រើពិភពលោក (អង្គការជីវិតថ្លៃថ្នូរ) ៤៖ អង្គការអភិវឌ្ឍជនបទខ្មែរ ៥៖ ស៊ី ខេ អឹម អេហ្វ ជី ៦៖ អង្គការសប្បុរស ៧៖ អង្គការទ្រទ្រង់សមាគមន៍បង្កើនការអភិវឌ្ឍន៍ ៨៖ អង្គការជោគជ័យ ៩៖ អង្គការឥណទានកម្ពុជា (អាយ ខេ ហ្វាយនែន) ១០៖ អង្គការ ច័ន្ទ សុខសាន្ដ និង១១៖ សមាគមអភិវឌ្ឍកសិកម្ម និងទេសចរណ៍។
បើតាមធនគារជាតិនៃកម្ពុជា បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការនីតិវិធីច្បាប់ផងដែរ៕ ដោយ៖បញ្ញាស័ក្តិ