Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណាត់​ផ្លូវជាតិ​លេខ​៤ នា​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវ​បិទ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ព្រោះ​ទឹក​លិច​ផ្លូវ​

​ខេត្ត​ព្រះសីហនុ​៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណា​រិន្ទ បាន​ឲ្យ​ដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៤ មាន​ទីតាំងនៅ​ស្រុក​ព្រៃនប់ ត្រូវបាន​ទឹក​ហូរ​កាត់ និង ហូរ​លិច​ផ្លូវ​ជាង​កន្លះ​ម៉ែត្រ​។ ដូច្នេះ​សមត្ថកិច្ច​បានសម្រេច​បិទ​ចរាចរណ៍​ធ្វើដំណើរ ជា​បណ្ដោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី​៩ ខែសីហា ដើម្បី​បញ្ជៀ​សរាល់​បញ្ហា​គ្រោះថ្នាក់​ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ​។​

​លោក ជួន ណា​រិន្ទ បន្តថា ពេលនេះ​ការធ្វើដំណើរ​នៅតាម​ផ្លូវជាតិ​លេខ​៤ នា​ស្រុក​ព្រៃនប់ ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ប្រកាស​បិទ​ជា​បណ្ដោះអាសន្ន ដោយសារ​ជំនន់​ទឹក​ហូរ​កាត់​ផ្លូវជាតិ មាន​កម្ពស់​ជាង​កន្លះ​ម៉ែត្រ​។

​លោកស្នងការ​បន្តថា ចំណុច​ផ្លូវជាតិ ដែល​លិច​ទឹក​នោះ ស្ថិតនៅ​ឃុំ​តា​នៃ របស់​ស្រុក​ព្រៃនប់​។ ព្រម​ជាមួយគ្នានេះ នៅឯ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ខេត្តកំពត ម​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ក៏​កំពុង​ប្រឈម​នឹង​បិទ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ដូចគ្នា​ដែរ​។​

​លោក ជួន ណា​រិន្ទ ឲ្យ​ដឹង​ដូច្នេះ រួច​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មានបំណង​ធ្វើដំណើរ ឆ្ពោះទៅកាន់​ខេត្ដ​ព្រះសីហនុ និង​ធ្វើដំណើរ ចាក​ចេញពី​ខេត្ត​ព្រះសីហនុ សូម​ផ្អាក​ការធ្វើដំណើរ​ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ទឹក​ស្រក​ចុះ​វិញ ទើប​បើក​ផ្លូវជាតិ​ត្រង់ចំណុច​លិច​ទឹក​ខាងលើ​ឲ្យ​ដំណើរការ​ឡើងវិញ​។​

​ចំពោះ​ករណី​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​កំណាត់​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤​នេះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នីមួយ​ម កំពុង​ដាក់​ប្រចាំ​ការតាមដាន​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ ដោយ​យកចិត្តទុកដាក់​៕ ដោយ​៖ ដែន សីមា​

×