Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធ​រខេ​ត្តព្រះ​សីហ​នុ សម្រេចផ្អាចរាច​រ​ណ៍​កំណាត់​ផ្លូវ​ជាតិលេ​ខ៣ និងផ្លូវជាតិ​លេ​ខ៤ ជាបណ្តោះអាស​ន្ន​

ខេត្តព្រះសីហនុ៖ មន្រ្តីរដ្ឋបាលសាលាខេ​ត្ត​ព្រះសីហ​នុ បានជូន​ដំ​ណឹងថា​ នៅព្រឹកថ្ងៃទី​១​០ ខែសីហា ឆ្នាំ២០១៩នេះ នៅតាមកំណាត់ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុចគីឡូម៉ែ​ត្រ​១៧​២ ដល់ ១៧៣ កំពុងរងការជន់លិ​ច​ ដោយសា​រ​ជំន​ន់ទឹក​ភ្លៀង។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេ​ត្ត​ព្រះសី​ហនុ បានជូនដំណឹងដល់​អ្ន​កបើ​បរ និងប្រ​ជា​ពល​រដ្ឋ ដែលធ្វើដំណើរ​តា​មផ្លូ​វជាតិ​លេខ៤ ត្រង់ចំណុចគីឡូ​ម៉ែ​ត្រ ១៧២ ដល់ ១៧៣ សូមបង្វែរទិស​ជៀ​សទៅ​ផ្លូវផ្សេ​ងវិ​ញ។

ត្រង់ចំណុចនេះ ម​ន្រ្តីសាលាខេត្តព្រះសីហនុ បានប្រកាសតាមរយៈប​ណ្តា​ញព័​ត៌មាន​ឲ្យដឹ​ងថា ផ្លូវជាតិលេខ​៤​ ត្រង់ចំណុចគី​ឡូ​ម៉ែត្រ​ផ្លូវ​១៧២-១៧៣ កំពុងរងការ​ជ​ន់លិ​ចប្រមា​ណ ៣០០-៥០០ម៉ែត្រដោយសារ​​ជំ​​នន់​ទឹក​ភ្លៀង។ ដូច្នេះស្នើឲ្យបងប្អូន​ប្រ​ជាពល​រដ្ឋ​ដែលធ្វើដំណើរតាមផ្លូវជាតិលេខ​៤ ឆ្លងកាត់ចំណុចខាងលើនេះ​ ​ត្រូវប្រើប្រាស់ ឬជៀសទៅផ្លូវផ្សេ​ង។​

ក្រសួ​ង​ធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានបន្តចេញសេចក្ដីប្រកាស​ព័​ត៌មា​នថ្មីមួ​យបន្ថែ​មទៀ​ត ដោយព្រមានពីការបន្ដ​ជន់​លិច​នៅខេត្ត​ព្រះ​សីហនុ និងខេត្តរត​ន​គីរី ដោយសារតែឥទ្ធិព​ល​ភ្លៀង​ នៅតែ​ប​ន្ដធ្លាក់​យ៉ាង​គំហុក​ជាប់ៗ​គ្នាទៅ​ប៉ុន្មាន​ថ្ងៃខា​ងមុខ​ទៀត​។

ក្រសួងធនធានទឹក បាន​ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ភ្លៀងធ្លាក់គំហុកជា​ប់​ៗគ្នា​ ក្នុងកម្រិតខ្លាំងមានប​រិ​មាណ​ជាងរ​យមិលី្លម៉ែត្រស្ទើ​ររៀ​ងរា​ល់ថ្ងៃ ហើយបរិមាណសរុ​ប​រហូ​តដ​ល់ ៨១៤មិលី្លម៉ែត្រ​ និ​ងបន្ដធ្លាក់ទៅប៉ុន្មានថ្ងៃខាងមុ​ខ​ទៀត​ ដែលជាហេតុបណ្ដាលឲ្យមាន​ជំ​នន់​ទឹក​ភ្លៀង​ធ្ងន់​ធ្ងរកើ​តមា​នឡើង​។

ដោយឡែក ចំពោះកំណាត់​ផ្លូ​វជាតិ​លេខ៣ ពីទីប្រជុំជនផ្សារវា​លរេ​ញ ឆ្ពោះទៅ ខេត្តកំពត ចាប់ពីចំណុចស្ពាន១​ ស្ថិតក្នុ​ងភូមិ​វាលមា​ស ឃុំ​វាលរេ​ញ ស្រុកព្រៃនប់ កាលពីម៉ោងប្រមា​ណ​ជាង ១រំលងអធ្រាត្រឈានចូ​លថ្ងៃ​ទី១០ ខែសីហានេះ ជំនន់ទឹកភ្លៀ​ង​ បាន​ហូរកា​ត់លិ​ចនៅលើ​ផ្លូវ​មាន​ចម្ងា​យជិត​៣០០ម៉ែត្រ និងលិចពីលើផ្លូវជាតិមា​ន​កម្ព​ស់ក​ន្លះម៉ែត្រ​។

ផ្តើមពីបញ្ហានេះ មន្ត្រី​រដ្ឋបា​លសាលា​ខេត្ត​ព្រះសីហ​នុ បានឲ្យដឹងថា ចរាចរណ៍ឆ្លងកាត់តា​ម​កំណា​ត់ផ្លូ​វជាតិ​លេខ​៣ ត្រង់ចំណុចខាងលើនេះ​ បានប្រកាសផ្អាកមិនឲ្យយានយ​ន្ត​មួយចំ​នួន បើកឆ្លងកាត់ជា​ប​ណ្តោះអា​សន្ន កាលពីម៉ោង​ជា​ង៨​ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ​៕ ដោយ៖ ដែន សីមា

×