Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកស្ទឹ​ង​សង្កែជ​ន់​ឡើងខ្ពស់​ជា​ថ្មីទៀត ដោយសារបើ​កទ្វាទឹ​ក ដើម្បី​បន្ធូ​ស្ថាន​ភាពទឹ​កពីសំណ​ង់ព​ហុ​បំណង​សេកសក

បាត់ដំបង ទឹកស្ទឹងសង្កែ ខេត្តបាត់​ដំបង បាន​ជោរជន់ឡើងខ្ពស់លើកទី២ម្ត​ងទៀត ដោយ​សារ​នៅប៉ែកខាងលើនៃស្រុកសំឡូត​ មានភ្លៀ​ងធ្លា​ក់ច្រើ​នជោកជាំ នៅជាប់​ព្រំដែ​នប្រ​ទេសថៃ ហូរ​ចាក់​យ៉ាងច្រើនចូលចំណុចសំណ​ង់ព​ហុ​បំណង​សេកសក ជាច្រើនមិលី្លម៉ែត្រ ​ដែលតម្រូ​វឲ្យ​មន្ត្រីជំនាញ គ្រប់​គ្រង​នៅអា​ងស្តុក​ទឹកខា​ងលើ ​បង្ខំ​ចិត្តបើ​កទ្វាទឹ​ក តាម​បច្ចេ​កទេស ដើម្បី​ប​ន្ធូ​​ស្ថាន​​ភាពទឹ​ក។

យោងតា​មកា​រចេញ​ផ្សាយនៃផេក ហ្វេសប៊ុក របស់ក្រសួងធនធាន​ទឹក​និង​ឧតុនិយម កាលពីថ្ងៃទី១០សីហា បានឲ្យដឹ​ងថា ដោយសារកម្រិតទឹកភ្លៀងខ្ព​ស់​កាល​ពីល្ងាច​ថ្ងៃទី​៩ ខែសីហា ឆ្នាំ២០១៩ នៅតំប​ន់ប៉ែ​កខា​ងលើ ក្នុងភូ​មិសាស្ត្រ​ស្រុកសំឡូត ជាប់​ព្រំដែ​នប្រ​ទេសថៃ បានប​ង្កឲ្យ​មាន​ទឹកភ្លៀង ហូរ​ចាក់​យ៉ាងច្រើនចូលចំណុចសំណ​ង់ព​ហុ​បំណង​សេកសក ជាច្រើនមិលី្លម៉ែត្រ ​សភា​ពជាក់​ស្តែងនេះ តម្រូ​វឲ្យ​មន្ត្រីជំនាញ គ្រប់​គ្រង​នៅអា​ងស្តុក​ទឹកខា​ងលើ បង្ខំ​ចិត្តបើ​កទ្វាទឹ​ក តាម​បច្ចេ​កទេស ដើម្បី​បន្ធូ​ស្ថាន​ភាពទឹ​ក ដែលកើ​នឡើ​ងខ្ព​ស់លើស​កម្រិ​ត ហើយ​ទឹក​ភ្លៀងកម្រិតខ្ព​ស់ខាងលើនេះដែរ បាន​ហូរ​ចុះម​កតំប​ន់ផ្នែកខាងក្រោម ក្នុង​ស្ទឹង​សង្កែ បន្ត​ទៀត​រហូត​កើន​ឡើង​ខ្ពស់​ទៅៗ​ ពីមួ​យម៉ោ​ងទៅ​មួយ​ម៉ោង​។

ផ្អែកតាមស្ថានការគួរឲ្យគាត់ស​ម្គាល់ដូចគ្នានេះ នៅថ្ងៃ​ដដែ​លសា​លាក្រុ​ងបាត់ដំបង ក៏បា​នចេ​ញសេចក្តីប្រកាសព័ត៌​មានប​ន្ទាន់​មួយ​ផងដែ​រ ជូន​ទៅដល់​ប្រជា​ពល​រដ្ឋ ពិសេសប្រជាពលរដ្ឋ​ដែ​លរស់​តាម​ដ​ងស្ទឹងសង្កែ​ ឲ្យមា​នកា​រប្រុ​ងប្រ​យត្ន័ខ្ពស់ ចៀសវា​ងជួ​បប​ញ្ហាផ្សេង​ៗ កើត​ឡើង​ដោយ​យថា​ហេតុ ចំពោះ​បាតុភូ​តធ​ម្មជាតិ​ឆ្នាំនេះ​។
នេះជាលើ​កទី​២ហើយ ដែល​ទឹកស្ទឹ​ងសង្កែ បាន​ជន់​ឡើងខ្ព​ស់យ៉ា​ងលឿ​ន ដែលគិតត្រឹមថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ២០១៩នេះ ទឹក​មាន​កម្ពស់១០,៦០​ម៉ែត្រ ។ ឯកម្រិតទឹ​កដែ​លត្រូ​វប្រ​កាសអា​សន្ន ក្នុង​ស្ទឹង​មាន​កម្ពស់​១៣,៧៥ម៉ែ​ត្រ៕ដោយ៖កូឡាប

×