Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្ទើយ ស្រីតែងខ្លួនធ្វើប្រុសម្នាក់ ជួញដូរគ្រឿងញៀនជិត១គីឡូ

spot_img

ភ្នំពេញ៖ នគរបាលប្រឆាំងគ្រឿងញៀន បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​មុខ​ស​ញ្ញា​​​ជួញដូរ​​គ្រឿងញៀន​យ៉ាង​សកម្ម​​ម្នាក់ នៅ​ចំណុច​តាម​ផ្លូវ​សាធារណៈ ស្ថិត​ក្នុងភូមិ​អូ​​ឌឹ​ម ស​ង្កាត់​​ចោម​​ចៅ ខណ្ឌ​ពោធិ៍​សែន​​​ជ័យ វត្ថុ​តាង​ចាប់​យក​សារ​ធា​តុ​​ញៀន​​ប្រភេទ​​មេ​តំ​​ហ្វេ​តា​មីន​(ICE)​ប្រមាណ​ជិត១គីឡូក្រាម ។

មន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី១០ខែសីហានេះ បានបង្ហាញរបាយការណ៍ថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី ដោយ អនុវត្តន៍តាមការ​បញ្ជា​ដឹក​នាំរប​ស់ លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរ​ង ទ​ទួល​ផែន ប្រឆាំងគ្រឿងញៀន និ​ង លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿ​ង​ញៀន​ លោក ឧត្តមសេនីយ៍ទោ​ ​សឿង ណុល នាយករង​មន្ទី​រប្រ​ឆាំងគ្រឿ​ងញៀន​ ដឹកនាំដោ​យ​ផ្ទាល់​ កម្លាំង​ជំ​នាញ(ក៧) នៃមន្ទីរប្រឆាំ​ង​គ្រឿង​ញៀន​ និង​មា​នការចូលរួមដឹកនាំសម្រប​ស​ម្រួល​ពីលោក​ សឿ មុនីរ័ត្ន ព្រះរា​ជ​អាជ្ញារ​ង បាន​ចុះប​ង្ក្រាបមុ​ខ​សញ្ញាជួញដូរគ្រឿងញៀ​ន​យ៉ាង​សក​ម្ម នៅចំណុច តាម​ដ​ងផ្លូវ ស្ថិតក្នុង​ភូ​មិអូ​ឌឹម ក្នុងសង្កាត់​ចោ​មចៅ​ ​ខណ្ឌពោធិ៍​សែ​នជ័​យ រាជធា​នី​ភ្នំពេ​ញ លទ្ធផល៖ ចាប់ខ្លួនជន​ស​ង្ស័យ ចំនួន ០១នាក់ ឈ្មោះ ដួង រស្មីច័ន្ទ ភេទស្រី កើតឆ្នាំ១៩៩១ ​ជនជា​តិខ្មែរ ។ វត្ថុតាងចាប់យក សារធាតុញៀនមេតំហ្វេតា​មី​ន(ICE) ទម្ងន់ ៩៨៦,៦៧ក្រាម និង ទូរស័ព្ទដៃ ១គ្រឿង ៕ដោយ៖កូឡាប

spot_img
×