ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន បុរសម្នាក់ដែលបាន យកឈ្មោះថ្នាក់ដឹកនាំ ទៅដើរបោកប្រាស់ ប្រជាពលរដ្ឋ ដើម្បីរត់ការចូលបម្រើការនៅតាមក្រសួងមួយចំនួន បានប្រាក់ប្រមាណ ៣៧ម៉ឺនដុល្លារអាមេរិក នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។
ជនសង្ស័យ ឈ្មោះ សេក សុខជា បានប្រើល្បិចបោកប្រាស់ ប្រជាពលរដ្ឋថា ខ្លួនស្គាល់អ្នកធំនៅតាមក្រសួង ហើយលួងលោមឲ្យជនរងគ្រោះទុកចិត្ត ទើបជនរងគ្រោះ បានប្រគល់លុយ ឲ្យជាបន្ដបន្ទាប់ ប្រមាណ៣៧៨.៥០០ដុល្លារ។ បន្ទាប់ពីបានទទួលលុយរួចមក ជនសង្ស័យឈ្មោះ សេក សុខជា មិនបានរត់ការអ្វីនោះទេ ហើយថែមទាំងភូតកុហកជនរងគ្រោះដើម្បីគេចវេះ។
សមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងធ្វើការសួរនាំជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ
