បាត់ដំបង៖ មុខសញ្ញាជួញដូរគ្រឿងញៀនសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាឃាត់ខ្លួនបាន និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញស្រាវជ្រាវ ហើយកំណត់មុខសញ្ញាឃាត់ខ្លួនបាននេះ ធ្វើឡើងនៅនៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះញឹក វុទ្ធី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្រោយការឃាត់ខ្លួនជនសង្ស័យ កម្លាំងបង្ក្រាបដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) មានចំនួន២៤កូនថង់ មានទម្ងន់៣,៨៤ក្រាម នឹងអំពូលទែម៉ូម៉ែត្រសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន១ផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការខេត្តកំពុងរៀបចំសំណុំរឿងដើម្បបីបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តន៍តាមនីតិវិធី៕ ដោយ៖កូឡាប