Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ដី​ដែល​ជាជនជាតិចិន ចាក់ដីលុបអូរបិទលូរ​ផ្លូវ​ទឹកលិចស្រូវ ប្រជា​ពលរ​ដ្ឋជា​ង៣០​០ហិកតា នៅស្រុក​ស្វាយ​ទាប និងស្រុ​កកំ​ពង់រោទិ៍

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១២ សីហា ២០១៩នេះ ប្រជាពលរដ្ឋ៤ភូមិក្នុងឃុំចំ​នួ​ន២ គឺឃុំប្រ​សូ​ត្រ ស្រុក​ស្វាយទាប និង​ឃុំញរ ស្រុក​កំព​ង់រោទ៍សូមអំ​ពាវ​នាវដល់​អាជ្ញា​ធរ​ស្រុក ខេត្ត មេត្តាជួ​យអ​ន្តរាគ​មន៍ ដោះស្រាយ​រឿង​ក្រុមហ៊ុ​នចិន ចាក់ដី​លុប​អូរបុ​រាណ និង​បិទផ្លូ​វទឹក​បិទលូ​រ ធ្វើឲ្យទឹកជន់លិ​ចស្រូ​វ របស់​ប្រជា​ពលរ​ដ្ឋជាង៣០០ហិ​កតា នៅក្នុ​ងភូ​មិចំ​នួន៤ គឺភូ​មិអ​ង្គតាមោ​គ ភូមិព្រៃទួល ភូមិទួ​លតាយឹង ឃុំប្រ​សូត្រ ស្រុក​ស្វាយទាប និង​ភូមិ​ត្រពាំង​ឆ្លូញ ឃុំញ​រ ស្រុកកំ​ពង់រោទ៍។

បើតាមលោកតា មាឃ សេងហាន អាយុ៨១ឆ្នាំ តំណាង​ឲ្យប្រ​ជាព​លរ​ដ្ឋក្នុង​ភូមិ​អង្គតា​មោគ ឃុំប្រសូត្រ ស្រុក​ស្វាយទាប បានប្រា​ប់ ឱ្យក្រុម​អ្នក​សារព័ត៌មានដឹងថា៖ មានក្រុ​មហ៊ុនចិន បានទិ​ញដី​ពីប្រ​ជាពលរដ្ឋហើយមួយរយៈប្រហែ​លជិ​តខែនេះ ក្រុមហ៊ុ​នចិ​នបាន​ដឹក​ដីយក​មក​ចាក់លុប​អូរបិតលូ ដែល​ជាផ្លូវ​ទឹក​ធ្វើឲ្យទឹក​ជន់​លិច​លំនៅឋាន និង​លិច​ស្រូវ​ប្រជា​ពលរដ្ឋ ភូមិ​អង្គ​តាមោគ អស់៨​៧ហិ​កតា លិចស្រូ​វប្រ​ជាព​លរដ្ឋ​ភូមិព្រៃទួល និងភូ​មិទួ​លតាយឹង អស់​១០០​ហិកតា។

ចំណែកលោកតានួន សុផល អាយុ៧០ឆ្នាំ នៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៍ បានឲ្យដឹងថា៖ នៅភូមិត្រពាំងឆ្លូញ លិចអ​ស់ជិ​ត២០​០ហិកតា​។

ប្រជាពលរដ្ឋសូមអំពាវនាវ​សុំ​ឲ្យអាជ្ញាធរខេត្ត មេត្តាជួ​យអ​ន្តរាគមន៍ ដោះស្រាយ​ឲ្យក្រុ​មហ៊ុនចិន កាយបង្ហូ​រផ្លូវ​ទឹកឡើងវិញ ដើម្បីពួ​កគា​ត់បានព្រោះស្រូវឡើងវិញឲ្យទាន់​រដូវ។ បើគ្មាន​ការ​ដោះស្រាយទេ ប្រជាព​លរដ្ឋ​ទាំង៤ភូមិ ប៉ះពាល់​ដល់​ជីវភា​ពយ៉ាង​ធ្ងន់ធ្ង​រ។

ប្រភពដដែលប​​ន្តទៀ​តថា អូរបុរាណនេះចាស់បុរាណ​ហៅថា​ អូ​រដំរី​ឆ្លងដែ​លនាំទឹ​កក្នុង​រដូ​វវស្សា ទៅអូរក្រញូង​ឆ្ពោះទៅព្រែក​បាយ៉ា​បទ​ន្លេវ៉ៃ​គោ ​ហើយបើ​ចាក់​លុប​អូរដំរី​ឆ្លងនេះ គឺប៉ះពា​ល់ប្រ​ជាព​លរ​ដ្ឋ៤ភូមិ។ ទាក់ទិ​នករ​ណីខាងលើ​នេះដែរ លោកអ៊ុ​ក ប៉ាក មេឃុំប្រ​សូត្រ បានមា​នប្រ​សាស​ន៍ថា លោកបានទទួលពា​ក្យប​ណ្តឹងពីប្រជា​ពល​រដ្ឋ រយៈ​ពេល​១៥ថ្ងៃមកហើយ គឺថ្ងៃ​ទី២៩ ខែកក្កដា ២០១៩ លោក​ក៏បា​នទៅ​សុំឲ្យ​ក្រុមហ៊ុន​ចិន និង​ពួកកួកជេដីផ្អាក​ការ​ចាក់​ដីនោះសិន ក៏ប៉ុ​ន្តែតំ​ណាងក្រុ​មហ៊ុ​នចិន មិនព្រ​ម​ផ្អាកលោក (មេឃុំ) ក៏បា​នរាយការណ៍ជូនលោ​កអ​ភិបា​លស្រុក​ស្វាយទាប ដោះស្រា​យ ក៏ប៉ុន្តែក្រុម​ចិន​មិនស្តាប់​បានឲ្យ​លោកអភិ​បាលស្រុក ទៅជួ​បលោ​កអភិ​បាលខេត្ត ទៅពិព្រោះ​ក្រុម​ហ៊ុ​នគេចាក់​ដីលើ​ដីរបស់​គេទិញ ប៉ះពាល់​យ៉ាង​ណាក្រុ​មហ៊ុន​មិនដឹ​ងទេ។ ទាក់​ទិនករណី​នេះដែ​រ លោក​ហែម ពិសិដ្ឋ អភិបា​លរ​ងខេ​ត្តស្វាយ​រៀង បានមា​នប្រ​សាសន៍​ថា លោកនៅរាជធានី​ភ្នំ​ពេញ ដូច្នេះសូ​មឲ្យ​ប្រជាព​លរ​ដ្ឋឡើង ទៅដាក់​ពាក្យ​បណ្តឹង​នៅសា​លាខេត្តទៅ សុំឲ្យលោ​កអ​ភិបា​លខេត្ត ចាត់ក​ម្លាំង​មក​ដោះស្រាយ៕ ដោយ៖វ៉ៃកូ