ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ លោកកែវ វ័យ បានបញ្ជាក់ប្រាប់ក្នុងសេចក្តីជូនដំណឹងថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ែង និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ។
ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។
លោកបន្តថា បន្ទាប់ពីការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយមសូមជម្រាបជូនដំណឹងដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនឲ្យបានជ្រាបថា ដោយសារឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប ដែលបានអូសកាត់ពីលើ ព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩នេះ។
ដោយឡែកនៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកំពស់ទឹកបានកើនឡើងក្នុងកំរិត
មួយដែលត្រូវប្រកាសអាសន្ន ។ ដើម្បីត្រៀមលក្ខណ:ការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបថាបន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថាមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ែ និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ។
ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។
យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង
ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។
លោកម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់បានប្រាប់ ឱ្យដឹងនៅថ្ងៃទី១២ខែសីហាឆ្នាំ២០១៩ថា ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ ឡើងជិតដល់កម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នហើយយើង បាន ចាត់វិធានការដាក់បាវខ្សាច់ទប់មាត់លូមួយចំនួន ដើម្បីទប់កុំឱ្យទឹកហូរក្រុង។ ទឹកស្ទឹងពោធិសាត់អាច នឹងឡើងហួសពីកម្ពស់ត្រូវប្រកាសឱ្យមានការប្រុង ប្រយ័ត្ន តែការលិចលង់នឹងមិនមានប៉ះពាល់ធ្ងន់ធ្ងរទេ អាចលិចតែតំបន់ទំនាបនៅជាយក្រុង ។ យើងបានប្រុងប្រៀបរួចហើយ និងតាមដានជាប់រហូត ចំពោះបញ្ហាទឹកជំនន់នេះ៕ ដោយ៖កូឡាប