Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ក្មេង​ទំនើង​ម្នាក់​វាយ​មេ​ប៉ុស្តិ៍​ម្នាក់​បែក​មាត់ ត្រូវ​លោក ​ហ៊ុន ​ជា​ បញ្ចេញវាចា​ថា​មកពី​ឪ​គេ​បុណ្យ​ស័ក្កិ​ធំ​ជាង​

​ភ្នំពេញ​ ៖ រឿង​គ្រោះថ្នាក់​ចរាចរ ក្មេង​ទំនើង​ម្នាក់ វាយ​មេ​ប៉ុ​ស្ត៍​ទួល​ស្វាយព្រៃ ១ បែ​កមុខ​បែកមាត់ ផ្អើល​ពេញ​ប៉ុស្ដិ៍​ប៉ូលិស ត្រូវបាន​លោក ​ហ៊ុន ​ជា ដាក់​មួយ​ម៉ាត់​ថា “​អំណាច​ឪគេ ធំ​ជាង​លោក​។​

​លោក​ ហ៊ុន ​ជា ​នៅយប់​ថ្ងៃទី 12 ខែសីហា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ” New New ថ្មី ថ្មី ជាមួយ​លោក​អធិការ $$$ ឬ អំណាច​( ឪ )​គេ​ធំ​ជាង​លោក ? មើល​ឡើងវិញ​ផង​លោក​ព្រះ បើ​មិនចេះ​ធ្វើ​ការដើ​រចេញ ​គេ​វ៉ៃ​ដល់ផ្ទះ​ហើយ​ថា​រឿង​តូចតាចខ្លាច​មែន ? ​ឆ្លើយ​ប្រាប់​ផង​បាទ “​។​

​បុរស​ម្នាក់​សង្ស័យ​ផឹក​ចំ​ស្រា​វ៉ៃ​ហើយ​មើលទៅ !​គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​កើតជា​ហិង្សា សមត្ថកិច្ច​ហៅ​មក​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍ មានអី បុរស​ចិត្តខ្លាំង​នោះ វាយ​ទាំងមេ​ប៉ុ​ស្តិ៍ទួល​ស្វាយព្រៃ ១ និង​សមត្ថកិច្ច​ម្នាក់​រងរបួស​បែក​មាត់ថែមទៀត សមត្ថកិច្ច​បួន​នាក់​ចាប់​សឹងតែ​មិន​ឈ្នះ ក៏​សមត្ថកិច្ច​សម្រេច វាយខ្នោះ​បញ្ជូន​ខ្លួន​មក​អធិការនគរបាល​ខណ្ឌ​ចំការមន​ទាំងយប់ ។

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ ១៧៣ មុខ​ហាង​ម្លប់​ស្វាយ​៩៩ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ១១ ខែសីហា​ឆ្នាំ ២០១៩ នេះ ។
​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត Lexus RX 330 ពណ៌​ខ្មៅ មួយគ្រឿង​បាន​ប៉ះគ្នា​ជាមួយនឹង​រថយន្ត​ម៉ាក Range Rover ពណ៌​ខ្មៅ​ដូចគ្នា នៅ​ចំណុច​ទល់មុខ​ហ្នឹង​ហាង​ម្លប់​ស្វាយ ៩៩ ហើយ​ពេលនោះ​រថយន្ត Range Rover មិនបាន​ឈប់​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​កន្លែងកើតហេតុ​ទេ ហើយក៏​បើក​ចេញ​កន្លែង​នោះ ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត Lexus ដេញតាម​មកដល់​ចំណុច​ជិត​ដល់​ស្តុ​ប​ស្ថានទូត​ចិន ក៏​កាត់​រថយន្ត​នោះ​អោយ​ឈប់ ដើម្បី​និយាយ​គ្នា តែ​ដោយ ប្រកែក​គ្នា​តឹងសរសៃក បុរស​ដែលជា​អ្នកបើករថយន្ត Range Rover ក៏បាន​ប្រើ​ហិង្សា​ទៅលើ​មិត្ត​ភ​ក្កិ អ្នកបើករថយន្ត Lexus បណ្ដាលអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង រហូតដល់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ទួល​ស្វាយព្រៃ​ទី ១ ចុះមក​អន្តរាគមន៍​។

​ភ្លាមៗ ដោយ​សមត្ថកិច្ច បានអោយ​ភាគី​ម្ចាស់​រថយន្ត​ទាំងពីរ​មក​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍នគរបាល ដើម្បី​ដោះស្រាយ​គ្នា ។

​ពេលដែល​មកដល់​ប៉ុ​ស្ត៍​នគរបាល​សមត្ថកិច្ច​សមត្ថកិច្ច​បានធ្វើការ​សាកសួរ​ភាគី​ទាំងសងខាង​ដោយ​មិនទាន់បាន​ដឹងអី​ផង​សមត្ថកិច្ច​សួរនាំ​អ្នកបើកបរ​រថយន្ត Range Rover នោះ​ស្រាប់តែ​កាន់​យក ក្រដាស​កំណាត់​ហេតុ របស់​សមត្ថកិច្ច​ហែក​ចោល ហើយ​វាយ​ទាំង​លោក​មេ​ប៉ុស្តិ៍ និង​សមត្ថកិច្ច​ម្នាក់ទៀត​របួស​បែក​មាត់​ទៀតផង​ដែរ។

​បន្ទាប់ពី​សមត្ថកិច្ច​បួន​នាក់​ចាប់​បុរស​នោះ​សឹងតែ​មិន​ឈ្នះ​វាយខ្នោះ​បញ្ជូនមក​អធិការនគរបាល​ខណ្ឌ​ចំការមន ដេី​ម្បី​វាស់​ជាតិ​អាកុល និង​ពិនិត្យ​មេី​ល​រក​សារធាតុ​ញៀន ដេី​ម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ផងដែរ ៕​ ដោយ​៖​កូ​ឡាប​