Wednesday, June 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ទីតាំង​រក្សាទុក និង​ចែកចាយ​ផលិតផល​គ្រឿ​ស​បន្លាស់​បូម​រថយន្ត​ក្លែងក្លាយ​ម៉ាក​KYB ដោយ​ក្លែងបន្លំ​ម៉ាក​របស់​ម្ចាស់​ក្រុមហ៊ុន​ដើម​

spot_img

រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​.)​បាន​ចុះ​ឆែកឆេរ បង្ក្រាប ដកហូត​វត្ថុតាង និង​បិទ​ទីតាំង​រក្សាទុក និង​ចែកចាយ​នូវ​ផលិតផល​គ្រឿ​ស​បន្លាស់​បូម​រថយន្ត​ក្លែងក្លាយ​ម៉ាក​KYB ដោយ​ក្លែងបន្លំ​ម៉ាក​របស់​ម្ចាស់​ក្រុមហ៊ុន​ដើម​នៅ​ប្រទេស​ជប៉ុន ចំនួន​០២​ទីតាំង​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ តាន់ គុណ​តារា ប្រធាន​ក្រុម​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស អន​ឡាញ (Online )​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន និង​ក្រោម​ការដឹកនាំ​របស់លោក​ស្រី កែវ សុគន្ធា ព្រះ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ បង្ក្រាប ដកហូត​វត្ថុតាង និង​បិទ​ទីតាំង​ស្តុក​រក្សាទុក ចែកចាយ​នូវ​ផលិតផល​គ្រឿ​ស​បន្លាស់​បូម​រថយន្ត​ក្លែងក្លាយ​ម៉ាក​KYB ចំនួន​០២​ទីតាំង​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ការចុះ​បង្ក្រាប​ទីតាំង​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​យោងតាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ដើម និង​ជា​ម្ចាស់​ម៉ាក KYB នៅ​ប្រទេស​ជប៉ុន​។​

​ជា​លទ្ធផល​គណៈកម្មាធិកា​រ​ចម្រុះ​បាន​រកឃើញ​វត្ថុតាង​រួមមាន គ្រឿងបន្លាស់​បូម​រថយន្ត​ម៉ាក​KYB​ក្លែងក្លាយ​ចំនួន ២៣១ ដើម (​ក្លែង​ម៉ាក​សញ្ញា​) និង​បូម​រថយន្ដ​គ្មាន​ម៉ាក​សញ្ញា ដែល​សង្ស័យថា​ក្លែងក្លាយ​ចំនួន​ជាង ៧០០ ដើម​ទៀត​។ គួរ​បញ្ជាក់ថា ផ្អែកលើ​ការបកស្រាយ​របស់​អ្នកជំនាញ​ពី​ក្រុមហ៊ុន​ដើម ផលិតផល​បូម​រថយន្ដ​ក្លែងក្លាយ​ដែល​គ្មាន​គុណភាព​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​អ្នកប្រើប្រាស់​បាន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កោះហៅ​មក​បំភ្លឺ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ត​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×