Wednesday, June 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​កម្មករសំណង់​ម្នាក់​ស្លាប់ នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ហើយ​សព​ដឹក​ចេញ​យ៉ាង​ប្រញាប់​

spot_img

​ភ្នំពេញ​ ៖ កម្មករសំណង់​ម្នា​ក់បាន ស្លាប់​ភ្លាមៗ​ ​ក្រោយ​ឈរ​កាន់​ម៉ូ​ទ័​រ​កាត់​លើ ជណ្តើរយោង​នៅ​ជាន់​ទី​៤ ​ក្នុង​​ការដ្ឋាន​​សំណង់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១១៨ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖ សព​បុរសរងគ្រោះ​ឈ្មោះ ផល សុ​ថុល ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​បន្ទប់​ជួល ម្តុំ​រោងចក្រ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​នៅ​មុនពេល​កើតហេតុ​មាន​ក្រុម​ជាង និង​កម្មករ​ជាច្រើន​នាក់ កំពុងធ្វើការ នៅក្នុង​ការដ្ឋាន​កើតហេតុ​ខាងលើ ដោយឡែក​ជនរងគ្រោះ បាន​ជិះ​ជណ្តើរយោង​នៅ​ជាន់​ទី​៤​។

​រួច​កាន់​ម៉ូ​ទ័​រកា​ត់​ធ្វេសប្រហែស​ទើប​បណ្តាលអោយ​ភ្លាត់ ម៉ូ​ទ័​រ​កាត់​ដាច់​ក្បាល​ខ្លួនឯង​។​ ស្លាប់​ភ្លាមៗ​ដោយ​ក្បាល​ជ្រុះ​បាត់​ខ្ទាតចូល​គំនរ​កម្ទេច​ថ្ម ធ្វើអោយ​សមត្ថកិច្ច​ប្រើពេល​ជិត​៤​ម៉ោង ទើប​រក​ក្បាល​សព​បុរស​ខាងលើនេះ​ឃើញ​។​

​ក្រោយពេល​កើតហេតុ​ម្ចាស់​ការដ្ឋាន និង​សមត្ថកិច្ច​មូលដ្ឋាន សហការគ្នា​បាន​យ៉ាង​ល្អ​ ​ដើម្បី​លាក់បាំង​ជាមួយ​ក្រុម​អ្នក​សារព័ត៌ ដោយ​ព្យាយាម​មិនអោយ​មានការ​ថតរូប​យក​សព​ជនរងគ្រោះ​បាន​នោះទេ​ ​ដោយបាន​ជួល​រថយន្ត​ដឹក​សព ចូលដល់​ក្នុង​ការដ្ឋាន ដឹក​សព​ចេញ​យ៉ាង​ប្រញាប់ប្រញាល់ ទៅកាន់​ស្រុកកំណើត​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×