Wednesday, June 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ផ្ទុះ​ហ្គាស​នៅ​ខេត្តសៀមរាប ៖ ជនរងគ្រោះ​ទាំង​១៣​នាក់ កំពុង​ត្រូវបាន​ជួយសង្គ្រោះ និង​មើលថែទាំ ពី​សំណាក់​ក្រុមគ្រូពេទ្យ យ៉ាង​យកចិត្តទុកដាក់​

spot_img

​សៀមរាប​៖ អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​ ​គិត​ត្រឹម​ម៉ោង​១០និង៣០​នាទី​ថ្ងៃទី​១៥​ ខែសីហា ​ឆ្នាំ​២០១៩​នេះ ជនរងគ្រោះ​ទាំង​១៣​នាក់​ដែល​រងគ្រោះ ក្នុងករណី​ផ្ទុះ​ធុង​ហ្កា​ស​ឆេះ កាលពី​វេលា​ម៉ោង​១៣និង១៥​នាទី ​ថ្ងៃទី​១៤​ ខែសីហា​ ឆ្នាំ​២០១៩​ម្សិលមិញ នៅ​ចំណុច​ក្រុមទី​១១ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប មិន​មានការ​ស្លាប់បាត់​បង់ជីវិត​នោះទេ ។​

​បច្ចុប្បន្ន ជនរងគ្រោះ​ទាំង​១៣​នាក់ កំពុង​ត្រូវបាន​ជួយសង្គ្រោះ និង​មើលថែទាំ ពី​សំណាក់​ក្រុមគ្រូពេទ្យ យ៉ាង​យកចិត្តទុកដាក់​ផងដែរ ។​

​នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល សង្កាត់​ស្លក្រាម អនុសេនីយ៍ឯក ជឹម រិ​ទ្ធា បាន​ឲ្យ​ដឹងថា របាយការណ៍​ស្តីពី​បញ្ជីរាយនាម​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​អគ្គីភ័យ ឆេះ​ស្ថាន​ន័យ​បញ្ចូល​ហ្គាស នា​ថ្ងៃ​ពុធ ១៤​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣និង១៥​នាទី នៅ​ចំណុច​ផ្លូវ​លោកតា​ណឺ​យ ក្រុមទី​១១ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ជនរងគ្រោះ​ចំនួន​១៣​នាក់ ស្រី​៣​នាក់ ក្នុងនោះ​ជនជាតិ​បរទេស​ចំនួន​២​នាក់ ស្រី​២​នាក់ ​៖

១-​ឈ្មោះ ABIGAIL ALEXANDER ភេទ​ស្រី អាយុ ១៨​ឆ្នាំ សញ្ជាតិ អា​មេ​រិច​កាំ​ង មុខរបរ គ្រូបង្រៀន​អង់គ្លេស នៅ​សាលា IQ កំពុង​ទទួល​ការព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។​

២-​ឈ្មោះ ZOE ELEFTHERIOU ភេទ​ស្រី អាយុ​២២​ឆ្នាំ សញ្ជាតិ អង់គ្លេស​មុខរបរ គ្រូបង្រៀន អង់គ្លេស នៅ​សាលា​
IQ កំពុង​ទទួល​ការព្យាបាល​នៅ​ប្រទេស​ថៃ​។​

៣-​ឈ្មោះ កែវ ប៉ុង ទ​ប្រុស អាយុ​៤៤​ឆ្នាំ ភូមិ​បន្ទាយ​ចាស់ សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

៤-​ឈ្មោះ ឈាន ខុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាងគំនូ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ​សុ​រិ​ន​។​

៥-​ឈ្មោះ យិន ខាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មេជាង​គំ​នុ ភូមិ​បន្ទាយ​ចាស់ សម្រាក​នៅ​មន្ទីរពេទ្យ​សង់​គេ​។​

៦-​ឈ្មោះ ទ្រុត​ម៉ៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាងគំនូ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ សុរិន្ទ​។​

៧-​ឈ្មោះ សែ សី​គីម​សាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាងគំនូ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ​សុ​វិ​ន​។​

៨-​ឈ្មោះ ហូត រ័ត្ន​មុន្នី ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ សមាជិក​ភូមិ​បន្ទាយ​ចាស់ សម្រាក​ព្យាបាល​នៅផ្ទះ​។​

៩-​ឈ្មោះ ហួត មុន្នី​ពិសាខ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នគរបាល​អន្តរាគមន៍ សម្រាក​ព្យាបាល​នៅ​សុរិន្ទ​។​

១០-​ឈ្មោះ​ជើង ខាវ​ដាង (​ហែ ខាវ​ជាង​)​កទ​ស្រី អាយុ​៣២​ឆ្នាំ បុគ្គលិក​លក់​ហ្គាស សម្រាក​ព្យាបាល​នៅ​សុរិន្ទ​។​

១១-​ឈ្មោះ បៀ​ន គុយ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ អ្នកបើក​ឡាន​ដឹក​ហ្គាស​សម្រាក​ព្យាបាល​នៅ​សុ​វិន្ទ​។​

១២-​ឈ្មោះ សែម លាង​ហេង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ​សាធារណកា​រ នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ សម្រាក​
​ព្យាបាល​នៅ​មន្ទីរពេទ្យ​នាគ​ទេព​។​

១៣-​ឈ្មោះ ឡុង​ភៅ​រិ​ន ប្រុស អាយុ​៣៦​ឆ្នាំ មុខរប​មុខរបរ​លកំ​ស៊ី​ប នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​សូ​ក្រាម​សម្រាក​
​ព្យាបាល​នៅ​មន្ទីរពេទ្យ​នាគ​ទេព​៕​ ដោយ​៖​កូ​ឡាប​

spot_img
×