Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០១៩

ឆ្នាំជូត 

រាសីស្រុតចុះ។ ការងារ ថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែង និង រក្សាភាពស្ងប់ស្ងៀមបន្តិចទើបប្រសើរ។ ការរស់នៅចូរប្រយ័ត្នប្រយែងការមានជម្លោះវិវាទណាមួយព្រោះតែការយកចិត្តក្តៅដាក់ខ្លួន។ អ្នកប្រកបរបររកស៊ីជួញដូរមានការអន់ថយបន្តិច ហើយបើចង់ដាក់ទុនតូចធំតែងជួបផលលំបាកនិងមិនសូវទទួលជោគជ័យឡើយ។

រីឯមនោសញ្ចេតនា មានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕

ឆ្នាំឆ្លូវ 

រាសីខ្ពស់ត្រដែត។ ការងារ ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងផ្សេងៗពីព្រោះថាផលល្អៗកំពុងរង់ចាំផងដែរ។​ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបរថ្មីឬមានការផ្លាស់ទីកន្លែងលក់ដូរក៏ល្អប្រពៃណាស់ដែរព្រោះតែងជួបភាពសុខដុមនិងចម្រើនលូតលាស់គួរសមដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនាបើលោកអ្នកមានការចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ជាឱកាសល្អព្រោះតែងមានភាពស្រុះស្រួលព្រមទាំងសិរីសួរស្តីល្អគួរសម៕

​ឆ្នាំខាល 

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លាគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការជឿនលឿនសន្សឹមៗទៅមុខដែរ។ការរស់នៅមានភាពសុខដុមនិងមិនមានផលលំបាកអ្វីត្រូវរែកពន់ឡើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការហូរចូលមួយៗគ្រាន់បំពេញបំពង់សម្រាប់ចាយវាយដោះស្រាយក្នុងគ្រួសារ។ការធ្វើដំណើរឆ្ងាយជិតមានភាពសុខដុមដូចសព្វមួយដង។

រីឯមនោសញ្ចេតនាក្នុងពេលនេះបើចង់ផ្សះផ្សារជម្លោះវិវាទក៏ជាពេលវេលាល្អប្រពៃណាស់ដែរ៕

​ឆ្នាំថោះ 

រាសីល្អជាមធ្យម។ ការងារ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហានិងកើតនូវរឿងរាវរកាំចិត្តច្រើនជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។

រីឯមនោសញ្ចេតនាបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនសោកស្តាយនៅពេលក្រោយ៕

​ឆ្នាំរោង 

រាសីខ្ពស់ត្រដែត។ ការងារ នៅថ្ងៃនេះមិនថាបញ្ហាតូចធំទេគឺបានធូរស្បើយ ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការរស់នៅជួបភាពសុខដុមដូចសព្វមួយដង។

រីឯមនោសញ្ចេតនា បើពុំទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកផងដែរ៕

ឆ្នាំម្សាញ់ 

រាសីខ្ពស់ត្រដែត។ ការងារ នៅថ្ងៃនេះលោកអ្នកមានជោគមានជ័យហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខដែរ។ ក្រៅពីនេះបើលោកអ្នកជាបាវបម្រើឬកម្មករក៏តែងត្រូវបានចៅហ្វាយនាយអាណិតស្រឡាញ់លែងចាប់ថ្នាំងថ្នាក់ច្រើនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

រីឯមនោសញ្ចេតនា មានការជឿនលឿនទៅមុខនិងកំពុងស្រស់ស្រាយប្រពៃណាស់ដែរ៕

​ឆ្នាំមមី 

រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបតែភាពរកាំរកូសនិងមានរឿងរាវអាក្រក់រត់ចូលច្រើនជាងល្អ។ ការប្រកបការងារត្រូវប្រយ័ត្នប្រយែងហើយទោះធ្វើអ្វីៗក៏តោងប្រយ័ត្នពីព្រោះថាក្រុមមនុស្សចាំតែព្យាបាទយាយីប៉ុណ្ណោះ។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយពុំនោះបើជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយពុំខាន។

រីឯមនោសញ្ចេតនាកុំចង់ទុំមុនស្រគាលពីព្រោះថាបើជួបបញ្ហាហើយពិតជាមិនងាយស្រាយចេញឡើយ៕

​ឆ្នាំមមែ 

រាសីស្រុតចុះ។ ការងារ មានការរីកលូតលាស់សន្សឺមៗទៅមុខផងដែរ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសមហើយបើចង់បើករបរថ្មីៗក៏តែងកើតផលមកវិញច្រើនដែរ។

រីឯមនោសញ្ចេតនា មានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នានិងភាពរឹងមានៈមានច្រើនរៀងៗខ្លួន៕

​ឆ្នាំវក 

រាសីល្អជាមធ្យម។ ការងាររបស់លោកអ្នកមានការរីកលូតលាស់សន្សឹមៗហើយមិនអាចធ្វើអ្វីដោយប្រញាប់ប្រញាល់ឬតក់ក្រហល់មិនមើលមុខក្រោយឡើយ បើពុំនោះទេនឹងជួបក្តីខកបំណងពុំខាន។ ការរស់នៅក្នុងផ្ទះសម្បែងឬក្រៅផ្ទះក្តីស្រ្តីតែងជួបរឿងសៅហ្មងច្រើនដូចនេះឱ្យប្រយ័ត្នមានរឿងរាវកើតឡើងដោយសារពាក្យសម្តីណាមួយ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

រីឯមនោសញ្ចេតនាបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕

​ឆ្នាំរកា 

រាសីខ្ពស់ត្រដែត។ ការងារ ក្នុងថ្ងៃនេះ លោកអ្នកមានជោគមានជ័យល្អ ហើយទោះធ្វើអ្វីក៏តែងមានការជឿន​លឿន​ទៅមុននិងអាចមានប្រៀបជាងអ្នកដទៃផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះ​ទុន​តូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាច​ជួប​ផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

​រីឯមនោសញ្ចេតនាមិនសូវមានការលូតលាស់ទៅមុខទេហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕

​ឆ្នាំចរ 

រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកមិនត្រូវផ្សងព្រេងឬបំពេញកិច្ចការធំដុំពេកឡើយពីព្រោះថាផលមិនល្អនោះងាយកើតមានណាស់ផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកឯបើលោកអ្នកចង់រើទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់ដែរ។ការធ្វើដំណើរទីជិតឆ្ងាយមានការប្រទាំងប្រទើសហើយឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។

រីឯមនោសញ្ចេតនាកើតមានរឿងរ៉ាវប្រទាំងប្រទើសគ្នាច្រើន ដូច្នេះទាល់តែចេះអត់ឱនឱ្យគ្នាខ្លះទើបគ្មានរឿង​រ៉ាវ​ជម្លោះវិវាទសង្រ្គាមពាក្យសម្តីឡើង៕

​ឆ្នាំកុរ 

រាសីល្អជាមធ្យម។ ការងារក្នុងពេលនេះលោកអ្នកត្រូវចេះស្វះស្វែងតស៊ូដោយមិនរាថយ មិនថាការងារតូចធំនោះការចង់ធ្វើអ្វីមួយក៏តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះទោះលោកអ្នកមើលឃើញថាល្អហើយចង់ជួញក៏ច្រើនតែមិនសូវដូចគាប់បំណងដែរគឺបានត្រឹមមួយទប់ទល់ទេ។ដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នជួបគ្រោះភ្លើងឆេះនិងគ្រោះមុតរបស់ស្រួចដោយប្រការណាមួយ។

រីឯមនោសញ្ចេតនាមិនមានការជឿនលឿនទៅមុខហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង៕

×