Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ទៀ សីហា បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ទីតាំង​ដែល​ប​ញ្ចូ​លហ្គាស​ទាំងអស់​ក្នង​ខេត្តសៀមរាប​

​សៀមរាប ​៖ ​លោក​អភិបាលខេត្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដែល​ផ្ទុះ​ហ្គាស​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ផ្លូវ​លោកតា​ខៀវ ណឺ​យ​) ហើយ​បាន​បញ្ជា​ឲ្យ​មន្ទីរ​រ៉ែ និង ថាមពល ធ្វើ​ការចុះ​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​តាម​បណ្ដា​កន្លែង​បញ្ចូល​ហ្គាស​នានា​ក្នុង​ខេត្ត​ទាំងអស់​ ។

​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដែល​ផ្ទុះ​ហ្គាស​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ផ្លូវ​លោកតា​ខៀវ ណឺ​យ​)​។​

​ទន្ទឹមនឹង​ជួប​ហេតុការណ៍​នេះ លោក អភិបាលខេត្ត ក៏បាន​ចាត់​ឱ្យ​មន្ទីរ​រ៉ែ និង ថាមពល ធ្វើ​ការចុះ​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​តាម​បណ្ដា​កន្លែង​បញ្ចូល​ហ្គាស​នានា​ក្នុង​ខេត្ត​ទាំងអស់ ដើម្បី​ជៀសវាង​កើតហេតុ​ការណ៍​កើតឡើង​បន្តទៀត​។​

​ជាមួយគ្នានេះ លោក ទៀ សីហា ហង​ភិ​បាល​ខេត្ត ក៏បាន សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ហេតុការណ៍​ដែល​មិន​នឹកស្មាន​នេះ ហើយក៏​ចូលរួម​សោកស្តាយ​ចំពោះ​ជនរងគ្រោះ​ផងដែរ​។​

បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​នៃ​ការផ្ទុះ​ស្ថានីយ​បញ្ចូល​ឧ​ស្ថ័ន​ឥន្ធនៈ (LPG) នៅ​ខេត្តសៀមរាប បណ្តាល​ឲ្យ​មាន​អ្នករបួស​១៣​នាក់ ក្រសួង​រ៉ែ និង​ថាមពល បានប្រកាសថា ស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ ដែល​បាន​ផ្ទុះ​ឆេះ​ដ៏​រន្ធត់ កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប គឺ​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​តំបន់​ក្នុងការ​សាងសង់ និង​ធ្វើ​អាជីវកម្ម​បញ្ចូល​ឧស្ម័ន​នោះទេ ហើយ​ក្រសួង​បាននិងកំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​លើ​ករណីនេះ​បន្ថែមទៀត​។​

​ក្រសួង​រ៉ែ និង​ថាមពល ក៏​សូម​ណែនាំ​ដល់​សាធារណជន​ថា ការប្រកប​អាជីវកម្ម​បើក​ដំណើរការ​ស្ថានីយ​ប្រេង ជាពិសេស​ឧស្ម័ន​ឥន្ធនៈ ( LPG ) ត្រូវតែមាន​វិជ្ជាជីវៈ បច្ចេកទេស​សុវត្ថិភាព​ឲ្យ​បានច្បាស់លាស់​ត្រឹមត្រូវ ហើយ​តម្រូវ​ឲ្យ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ចៀសវាង​ការបង្ក​ឲ្យ​មាន​ហានិភ័យ​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នកដទៃ​បែបនេះ​។​

​សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​ហេតុការណ៍​ផ្ទុះ​ឆេះ​ស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ មួយ​ដ៏​រន្ធ​ន់ បានកើត​ឡើង នៅតាម​បណ្តោយ​ផ្លូវ​លោកតា​នើ​យ ខេត្តសៀមរាប បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​របួស​ដល់​ប្រជាពលរដ្ឋ នៅ​ជុំវិញ​តំបន់​នោះ សរុប ១៣​នាក់ ដោយមាន​ជនបរទេស ២​នាក់​។ ក្នុងនោះ មាន​ប៉ូលិស​ម្នាក់ ដែល​បាន​ចូល​ជួយសង្គ្រោះ ក្នុង​ហេតុការណ៍​នោះ ក៏បាន​រងរបួស​រលា​ក​ខ្លួន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ​៕​ ដោយ​៖​កូ​ឡាប​