ចាប់កំណើតក្នុងខ្សែរាជវង្ស អាចជាសំណាង “ពីជាតិមុន” ប៉ុន្តែជីវភាពរស់នៅក្នុង “រាជវាំង” ពុំមែនជារឿងងាយស្រួលឡើយ ព្រោះជុំវិញពួកគេមាននូវគោលការណ៍កំណត់រាប់ពុំអស់ និងថែមទាំងមានក្រសែភ្នែករបស់មនុស្សជុំវិញ តែសម្លឹងមើល…។
ចាប់តាំងពីសមាជិករាជវង្ស អង់គ្លេសចាប់ផ្តើមរៀននិយាយ គឺគេបានប្រដៅឲ្យអនុវត្តតាមការប្រើពាក្យ ដូចខាងក្រោមនេះ ៖
១.Tiolet (បន្ទប់ទឹក)
ពុំមានសមាជិករាជវង្សណាម្នាក់ប្រើពាក្យ “Toilet” ទេ ពួកគេបែរជាត្រូវប្រើពាក្យ “Lavatory” ឬ ” Loo”។ សូម្បីម្ចាស់ក្សត្រី Kate Middleton ដែលដើមឡើយ ពុំមែនកើតក្នុងខ្សែរាជវង្សក្តី ក៏ពុំដែលប្រើពាក្យ ៖ Toilet, Bathroom ឬ Ladies room ទេ គឺប្រើតែពាក្យ Lavatory។
២.Pardon? (ស្អី , ហេតុអ្វី?)
Pardon ជាពាក្យគួរសម ដើម្បីសួរឡើងវិញនូវអ្វីដែលស្តាប់ពុំទាន់ច្បាស់។ ពាក្យនេះពលរដ្ឋអង់គ្លេសត្រូវរៀនមុនគេ ពេលចាប់រៀននោះ។ ប៉ុន្តែក្នុងរាជវង្សបែរជាពុំអនុញ្ញាតឲ្យប្រើទេ។ ខ្សែរាជវង្សប្រើពាក្យបែប “សាមញ្ញ” ទៅវិញ គឺ “What?” ឬ “Sorry?”។
៣.Couch (កៅអីសាឡុង)
ខ្សែរាជវង្ស ពុំដែលប្រើពាក្យនេះទេ ព្រោះពួកគេពុំមាននិយមន័យ ដេកសំដិលលើកៅអីឡើយ។ គេប្រើពាក្យ “Sofa”។
៤.Living room (បន្ទប់ទទួលភ្ញៀវ)
នៅក្នុងរាជវង្សអង់គ្លេស មានបន្ទប់ច្រើនណាស់ តែពុំមានបន្ទប់ណាត្រូវបានហៅថា “Livingroom ឬ “Lounge” (បន្ទប់រង់ចាំ) ទេ។ គេប្រើពាក្យ “Drawing Room” ឬ “Sitting room” ដើម្បីនិយាយពីបន្ទប់ទទួលភ្ញៀវ។
៥.Mum (ម្តាយ) Dad (ឪពុក)
បុត្រាបុត្រីទាំងអស់ត្រូវហៅ ម្តាយថា “Mummy” ហើយឪពុកថា “Daddy” ។
៦.Perfume (ទឹកអប់)
ព្រះអង្គម្ចាស់ក្រត្រី Diana ចូលចិត្តប្រើទឹកអប់ម៉ាក Quelques Fleurs។ ប៉ុន្តែព្រះអង្គត្រូវប្រើពាក្យ “Scent” ដើម្បីពណ៌នាពីក្លិនរបស់ខ្លួន ពុំប្រើពាក្យ “Perfume” ទេ។
៧.Patio (ទីលានមុខផ្ទះ)
ពេលដែលព្រះអង្គម្ចាស់ Georger ចង់ចេញទៅលេងទីលានខាងមុខវាំងនោះ គេនាំចេញទៅលេង ហើយហៅថា “Terrace” ដោយពុំប្រើពាក្យថា “Patio” ទេ។
៨.Posh (សង្ហារ)
រាជវង្សពុំប្រើពាក្យ “Posh” នេះទេ ដោយប្រើពាក្យ “Smart” ដើម្បីពណ៌នាពីមនុស្សម្នាក់ដែលស្លៀកពាក់សមរម្យ សង្ហារបែបអភិជន។ ពេលខ្លះពាក្យ “Posh” ត្រូវបានពួកអភិជនប្រើក្នុងការ “លេងសើច” ពីអ្នកពុំស្ថិតក្នុង “វណ្ណៈភាព” របស់ពួកគេប៉ុណ្ណោះ។
៩.Portion (ចំណែកអាហារ)
ពាក្យនេះប្រើជាទូទៅសម្រាប់ពលរដ្ឋសាមញ្ញ ឬស្រទាប់កណ្តាលប៉ុណ្ណោះ រីឯក្រុមអភិជនច្រើនប្រើ “helping” ហើយខ្សែរាជវង្សក៏ដូច្នេះដែរ។
១០.Evening Tea/Meal (អាហារពេលយប់)
នេះជាពាក្យរបស់ស្រទាប់ពលករ ខណៈពេលក្រុមរាជវង្ស និងអភិជននិយមហៅថា “dinner” ឬ “Supper”៕ អាទិត្យ