Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ឃើញ​រូប​ណា​ដំបូង​គេ​?

ជម្រើស (1-2-3-4) ដែល​អ្នក​ក្រឡេក​មើល​រូប​ភាព​ឃើញ​ដំបូង​គេ វា​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​របស់​អ្នកនឹង​គូស្នេហ៍ ពេល​អ្នក​ប្រាស្រ័យ​ទាក់ទង​គ្នា​។​

​ស្នេហា​ជា​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស ហើយ​ភាព​ស្រុះស្រួល​មូល​ទស្សនៈ​រវាង​ដៃគូ​សងខាង ជា​គ្រឹះ​សម្រាប់​ស្ថាបនា​ទំនាក់ទំនង​រឹងមាំ យូរអង្វែង សុភមង្គល​។​

​ប៉ុន្តែ​ស្នេហា ជា​រឿង​មួយ​ស្មុគស្មាញ មាន​ការបរិយាយ​ពុំ​ចេះ​ចប់ ហេតុនេះ​ពេល​ខ្លះ​យើង​ពិតជា​ពិបាក​យល់ ពុំ​គ្រាន់តែ​ចំពោះ​ដៃគូ (​សង្សារ​) ប៉ុណ្ណោះ​ទេ សូម្បី​ខ្លួនឯង​ពេល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ក៏​ពិបាក​ស្វែងយល់​។ ហេតុនេះ សាកល្បង​នឹង​ការ (​បូ​ល​) លេងៗ​មើល​។​

​អ្វី​ដែល​អ្នក​ក្រឡេកឃើញ​ដំបូង​រូប​ចំនួន ៤ ក្នុង​គំនូរ​មួយ​នេះ​វា​ចង្អុល​ប្រាប់​ពី​ចម្លើយ​ខុសៗ​គ្នា​។​

១.​ប្រសិនបើ​អ្នក​សម្លឹង​ឃើញ​មុខ បុរស​ចំណាស់​មុនគេ​

​បែប​នេះ​បង្ហាញថា អ្នក​ជា​មនុស្ស​រឹងមាត់​គ្រា​ចាប់ផ្តើម​ទំនាក់ទំនង​ណាមួយ​ក្នុង​រឿង​ស្នេហា​។ អ្នក​តែង​ប្រឹងប្រែង​សាង​ស្នេហា​មួយ​ដែល​រឹងមាំ​យូរអង្វែង​។ អ្នក​ជ្រួច​ជ្រាបថា ស្នេហា​ពុំ​អាច​វាយតម្លៃ​ដោយ​ភាព​អន្លង់​អន្លោច​រយៈពេល​ខ្លី​នោះ​ទេ វា​ត្រូវ​ជា​រឿង​របស់​មនុស្ស​២​នាក់ មាន​ចំណាប់អារម្មណ៍​ដូចគ្នា ចែករំលែក​គ្នា យល់​ពី​គ្នា ក្នុង​ដំណើរ​វែងឆ្ងាយ​នៅ​ពី​ខាងមុខ​។ អ្នក​ប្រាថ្នា​ចង់បាន​គូស្នេហ៍ ដែល​ស្មោះស្ម័គ្រ ហើយ​ចេះ​ខំប្រឹង​រក្សា ថែទាំ​សុភមង្គល ដូច​គំនិត​របស់​អ្នក​។​

២.​ប្រសិនបើ​អ្នក​ឃើញ បុរស​ជិះសេះ​មុន​

​បែប​នេះ​បង្ហាញថា អ្នក​ជា​មនុស្ស​តឹងរឹង​ក្នុង​បញ្ហា​មនោសញ្ចេតនា​។ ប្រសិនបើ​អ្នក​ពុំ​ដាក់ចិត្ត ដាក់​ថ្លើម​ទេនោះ ទោះបី​ម្ខាង​ទៀត​ប្រឹងប្រែង​បែបណា​ក៏​ពុំ​ធ្វើឲ្យ​អ្នក​រញ្ជួយចិត្ត​ឡើយ​។ អ្នក​មាន​គំនិត​ចង់​ស្វែងរក​ម្ខាង​ទៀត ដែល​សុ​ក្រិត​តាម​គំនូរ នៃ​ឧត្តមគតិ​របស់អ្នក​។ ប៉ុន្តែ​គ្មាន​អ្នកណា​លើ​លោក​នេះ ពុំ​ដែល​ខុស​ទេ ហេតុ​នេះ​អ្នក​គួរ​គប្បី បើកទូលាយ​ផ្លូវចិត្ត​សម្រាប់​ស្វាគមន៍​អ្នក​ដែល​ស្រឡាញ់​ខ្លួន​យ៉ាង​ពិតប្រាកដ​។ ស្នេហា​ពុំមាន​និយមន័យ​ណាមួយ​អាច​កំណត់​បាន​ឡើយ គឺមាន​តែ​សង្វាក់​បេះដូង​ប៉ុណ្ណោះ​។​

៣.​នារី​នៅ​មាត់ទឹក​

​រូបភាព​នេះ ប្រសិន​អ្នក​ក្រឡេកឃើញ​មុន​គេ​នោះ វា​ទម្លាយ​ប្រាប់ថា អ្នក​ធ្លាប់​រងរបួស “​គូស្នេហ៍​” ខ្លះៗ​ហើយ ក្នុង​អតីតកាល​។ វា​បាន​ធ្វើឲ្យ​អ្នកចា​ក់សោបេះដូង និង​ខ្លាចរអែង​ចំពោះ​ស្នេហ៍​ថ្មី​។ ប្រសិន​ចេះតែ​បែបនេះ នោះ​អ្នក​អាច​បាត់​ឱកាស​រក​ឃើញ​… ម្ខាង​ទៀត​ណា៎​!​។ ពេល​ខ្លះ​វា​កំពុង​នៅ​ក្បែរ​ខ្លួន​អ្នកផង ! ហើយ​កំពុង​រង់ចាំ​អ្នក​ចាក់សោរ​បើកទ្វារ​បេះដូង ឬ​យ៉ាងតិច គឺ​ក្រសែភ្នែក​ទោរទន់​ក្រឡេកមើល​គេ​។ ហេតុនេះ​ពុំគប្បី​ចាក់​បិទទ្វារ​បេះដូង​ឡើង គប្បី​ក្លាហាន​ហ៊ាន​ចាក់​សោ​របើក​វា ស្វាគមន៍​ទទួល​ស្នេហ៍​ថ្មី ៖ កុំ​ខ្លាច​… សាកល្បង​បើក​មើល​!​។​

៤.​ប្រសិន​អ្នកឃើញ ស្ពាន នៅ​ពីក្រោយ​បុរស​ចំណាស់​មុន​

​បែប​នេះ​បង្ហាញថា អ្នក​តែង​ស្វែងរក​ឃើញ​នូវ​បង្អែក​ជីវិត ពេល​និយាយ​រឿង​ស្នេហា តែ​បែរជា​ពុំ​ធ្លាប់​ឆ្លងកាត់​ម្តងណា​ឡើយ​។ ព្រោះ​តែ​អ្នក​និយម​សេរីភាព ពុំ​ចង់​ជំពាក់ជំពិន​។ អ្នក​ចូលចិត្ត​ស្វែងរក​រសជាតិ​ជិត ក្នុងនោះ​មាន​ស្នេហា​។ ចុះ​ហេតុអ្វី​បាន​ជា​អ្នក​ពុំ​ព្រម​សាកល្បង “​ភ្ជាប់​តំណ​ស្នេហ៍​” ក្នុង​ដំណើរ​ស្វែងរក​នោះ​?​។​

​ប្រសិន​អ្នកមាន​ដៃគូ សាកល្បង​ហុច​រូប​នេះ​ឲ្យគេ​មើល រួច​សួរ​ភ្លាម​ថា ៖ អ្នក​ឃើញ​អ្វី​មុនគេ រួច​យកមក​ប្រៀបធៀប​ចម្លើយ​ដូច “​បូរ​បាច់​” ខាងលើ នោះ​វា​ពិតជា​អស្ចារ្យ​ណា​ស់ណ៎​! ៕ អាទិត្យ​

×