កំពត៖ លោកវរសេនីយ៍ទោ លឹម សម្បត្តិ បានសរសេរលើហ្វេសប៊ុកថា សូមដួងវិញ្ញាណក្ខន្ធសម្លាញ់ទាំងពីរ ទៅកាន់សុគតិភពផងចុះ និងសូមរួមសោកស្តាយ រំលែកទុក្ខក្រៀមក្រំមួយនេះផង ។
នៅយប់ថ្ងៃទី 19 ខែសីហា ឆ្នាំ2019 វេលាម៉ោង 3.០០ នាទី មានករណីគ្រោះថ្នាក់ចរាចរ ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ លេខ 4 និងលេខ 5 លើផ្លូវជាតិលេខ 33 ស្ថិតក្នុង ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត រថយន្តនិងរថយន្ត ដែលមានទិសដៅស្របគ្នាពីលិចទៅកើតមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស សណ្ដោងរ៉ឺម៉កដឹកស៊ីម៉ងត៍ ក្បាលពាក់ផ្លាកលេខ ព្រះសីហនុ 3A 1861 ដាច់បាត់ រថយន្ត មកដល់ចំណុចកើតហេតុ រថយន្តហាយឡិនឌ័រមួយមកបុកពីក្រោយ ពេលបុករួច រថយន្តខាងមុខ បានអូសប្រហែល 800 ម៉ែត្រ ទើបឈប់ រីឯម្ចាស់រថយន្តខាងមុខបានរត់គេចខ្លួនបាត់ ពីរថយន្តជិះពីក្រោយ ម៉ាក ហាយឡិនឌ័រ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2Z 02 41 បើកបរដោយឈ្មោះងួន សារ៉ាត់ ភេទប្រុស អាយុ 34 ឆ្នាំ មុខរបរ ប៉ូលិសអន្តោប្រវេសន៍ នៅព្រែកចាកស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ នឹងមានអ្នករួមដំណើរ 4 នាក់គឺ 1-ឈ្មោះ ញឹបភីរក្ស ភេទប្រុស មានទីលំនៅនៅភ្នំពេញ មុខរបរ ប៉ូលិស អន្តោប្រវេសន៍ ឋានន្តរស័ក្តិវរសេនីយ៍ឯក។ 2-ឈ្មោះ តាន់ផេង ភេទប្រុស អាយុ 37 ឆ្នាំ នៅភ្នំពេញ ប៉ូលិសប៉ុស្តិ៍អន្តោប្រវេសន៍ ឋានន្តរស័ក្តិវរសេនីយ៍ទោ។ 3-ឈ្មោះ ឃី ឡុក ភេទប្រុស អាយុ 40 ឆ្នាំ មុខរបរប៉ូលិសអន្តោប្រវេសន៍ ឋានន្តរស័ក្តិវរសេនីយ័ទោ អ្នកទាំងបីស្លាប់នៅក្នុងរថយន្ដនោះតែម្ដង។ 4-ឈ្មោះ ថៃវីរ ភេទប្រុស អាយុ 35ឆ្នាំ មុខរបរប៉ូលិសអន្តោប្រវេសន៍ ឋានន្តរស័ក្តិអនុសេនីយ៍ឯក រងរបួសស្រាល បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ៕ដោយ៖កូឡាប