ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរដោយបុរស២នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាក រ៉េងរ៉ូវើ មួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ចំពីចំពីមុខពេញទំហឹង បណ្តាលឲ្យអូសម៉ូតូជាប់ក្រោមរថយន្តអូសរាប់សិបម៉ែត្រតែ សំណាងណាស់ម្ចាស់ខ្ទាតចេញរងរបួសស្រាល។
គ្រោះថ្នាក់ចរាចរាចរនេះ បានកើតឡើងកាលពីម៉ោងជិត១២យប់ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1O-6324 ដំណើរតាមបណ្តោយផ្លូវ១០៥ ទិសដៅពីត្បូងទៅជើង មកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាករ៉េងរ៉ូវើពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AV-9797បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរនិងបុរសជនជាតិចិនពីរនាក់ទៀត ធ្វើដំណើតាមបណ្តោយផ្លូវ៣៦០ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ហើយក៏បុកចំពាក់កណ្តាលម៉ូតូពេញទំហឹងធ្វើឲ្យម្ចាស់ខ្ទាតចេញរងរបួសស្រាល ចំណែកម៉ូតូជាប់ក្រោមរថយន្តអូសជាង១០០ម៉ែត្រក៏ត្រូវពលរដ្ឋជួយឃាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បានចុះមកដល់ តែដោយភាគីទាំងសងខាងសូមធ្វើការសម្របសម្រួលគ្នាបន្តិចសិន ដោយខាងភាគីខាងរថយន្តបង្ក ជាជនជាតិចិនបានចេញសំណងចំនួន៦០០ដុល្លារទៅឲ្យភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុខ្ជិលវែងឆ្ងាយ៕ដោយ:កូឡាប