តាកែវ ៖ ប្រធានសមាគមន៍កីឡាប៉េតង់គីរីវង់សុខសែនជ័យ ខេត្តតាកែវ ឯកឧត្តម គិន ណែត បានថ្លែងឲ្យដឹងថា កីឡាប៉េតង់«ប៊ូល»កំពុងតែលើកកម្ពស់មុខមាត់ប្រទេសកម្ពុជាយើងអោយមានមុខមាត់លើឆាកអន្តរជាតិតាមរយៈការឈ្នះមេដៃមាសនៅក្នុងការប្រកួតជាអន្តរជាតិ ដូច្នោះយុវជន យុវនារី ខេត្តតាកែវដែលជាខេត្តមួយមានភាពល្បីល្បាញថាមានកីឡាក កីឡាការរីប៉េតង់ពូកែជាច្រើនត្រូវប្រឹងប្រែងហ្វិកហាត់អោយកាន់តែល្អជាងមុន។
ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាប៉េតង់«ប៊ូល»ជ្រើសរើសជើងឯកដណ្ដើមពានរង្វាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លើកទី១ប្រចាំឆ្នាំ២០១៧ ឯកឧត្តម គិន ណែត ប្រធានសមាគមន៏កីឡាប៉េតង់«ប៊ូល»គីរីវង់សុខសែនជ័យខេត្តតាកែវ បានថ្លែងថា បច្ចុប្បន្ននេះកីឡាបេតង់ត្រូវបានប្រជាពលរដ្ឋខ្មែរយើងទាំងយុវ័យនិងមនុស្សចាស់ពេញនិយមលេងកម្សាន្តដើម្បីសុខភាព ជាពិសេសកីឡាប៉េតង់កំពុងតែមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងខេត្តតាកែវ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាល់ការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅក្រៅប្រទេស កីឡាប៉េតង់តែងតែនាំមកវិញនូវមេដៃមាស មេដៃប្រាក់ជូនជាតិ។ នេះគឺជាកិត្តិយសមួយសម្រាប់លើកមុខមាត់ប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាស់នោះឯកឧត្តម គិន ណែត ក៏បានលើកទឹកចឹត្ត អោយយុវជននៅក្នុងខេត្តតាកែវទាំងអស់ត្រូវប្រឹងប្រែងហ្វិកហាត់លេងកីឡាប៉េតង់អោយកាន់តែពូកែឡើង ដើម្បីរក្សាកិត្តិយសមុខមាត់ខេត្តតាកែវ តាមរយៈការចូលរួមប្រកួតជាលក្ខណៈជាតិនិងអន្តរជាតិ ហើយដណ្ដើមបានមេដៃមាសឬប្រាក់សម្រាប់ខេត្តនិងប្រទេសជាតិយើង។ ម្យ៉ាងទៀតខេត្តតាកែវគឺជាខេត្តមួយដែលល្បីល្បាញថាមានកីឡាប៉េតង់ពូកែៗជាច្រើននាក់ ហើយកីឡាប៉េតង់ទាំងបុរសនារី ដែលប្រកួតឈ្នះដណ្ដើមមេដៃមាស មេដៃប្រាក់ភាគច្រើនចេញមកពីខេត្តតាកែវ ៕ តាកែវ