សៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុរសជនបរទេសម្នាក់បាននាំក្មេងប្រុសម្នាក់ វ័យ១៤ឆ្នាំទៅបន្ទាប់ជួលដើម្បីរំលោភបំពានផ្លូវភេទ។ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង១១និង២០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ តាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងកម្លាំងនគរបាលជំនាញនិងអាជ្ញាធរមូលដ្ឋាន។ ការចាប់ខ្លួនជនបរទេសរូបនោះ យោងតាមពាក្យប្តឹងរបស់ស្ត្រីជាម្តាយ។
នគរបាលជាន់ខ្ពស់នៃខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ សាន់ ឃៀង ភេទស្រី អាយុ៤១ឆ្នាំ បានមកដាក់ពាក្យបណ្តឹងថាមានជនបរទេសរំលោភបំពានលើកូនប្រុសរបស់គាត់ ឈ្មោះ ត ល ភេទប្រុស អាយុ១៤ឆ្នាំ។
សមត្ថកិច្ចបន្តថា ផ្អែកតាមការសម្ភាសន៍ ក្មេងប្រុសឈ្មោះ ត ល បានបំភ្លីថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ពេលយប់ខ្លួនបានដើរសុំទាននៅម្តុំផ្សារចាស់បានជួបនឹងឈ្មោះ Robinson Shaun Earl (ហៅ សន រី ហៅចន) ហើយសុំប្រាក់គាត់តែគាត់មិនឲ្យ បានហៅឡើងជិះម៉ូតូជាមួយទៅបន្ទប់ជួលរបស់គាត់ (ចំណាំមិនបាន) ពេលទៅដល់បន្ទប់ជួល គាត់ឲ្យស្រាតខោដេកលើគ្រែ រួចហើយគាត់លេងប្រដាប់ភេទខ្លួនឡើងរឹង ទើបគាត់ឲ្យខ្លួនលេងប្រដាប់ភេទគាត់វិញ រហូតចេញទឹកកាម ហើយដេកនៅទីនោះមួយយប់ លុះព្រឹកឡើងឈ្មោះសន ឲ្យប្រាក់មកខ្លួន ២៥ដុល្លារឲ្យត្រឡប់មកផ្ទះវិញ។
សមត្ថកិច្ចបន្ថែមថា ក្រោយពីសម្ភាសន៍ចប់ យើងបានឲ្យគាត់ចង្អុលបង្ហាញរូបថត ទើបយើងស្គាល់អត្តសញ្ញាណជនសង្ស័យ។
ក្រោយពីទទួលបានព័ត៌មាននេះ កងកម្លាំងនគរបាល បានបើកការស៊ើបអង្កេតបឋម ទៅលោកព្រះរាជអាជ្ញា បានដីកាស៊ើបអង្កេតបឋម ក៏បានកោះហៅឈ្មោះ Robinson Shaun Earl (ហៅ សន រី ហៅចន) អាយុ៤០ឆ្នាំ បានឆ្លើយថាខ្លួនធ្លាប់ហៅមនុស្សប្រុសទៅដេកលេងហ្គេមនៅផ្ទះជួលតែមិនបានធ្វើអ្វីទេ ចំណែកកុមារមិនបានយកទៅទេ។
ជនសង្ស័យបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង១១និង២០នាទី។ នៅវេលាម៉ោង២រសៀល បានចុះទៅឆែកឆេរនៅផ្ទះជនសង្ស័យ ដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា រកឃើញវត្ថុតាងមាន៖ Ipsy១គ្រឿង, អង្គចងចាំ១គ្រឿង, ដៃហ្គេមក្មេងលេង ៣គ្រឿង, ទឹកថ្នាំរអិល២ដប។
សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២២ ខែសីហានេះ សមត្ថកិច្ចសួរនាំចប់ នឹងបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវីធី ៕ដោយ៖បញ្ញាស័ក្តិ