Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសព​ក្មេងស្រី​មួយរូប ដែល​គេ​ប្រទះឃើញ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម រំលោភ សម្លាប់​

​ស្រុក​ព្រៃនប់ ​៖ ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​សមត្ថកិច្ច បញ្ជាក់ថា សាកសព​ក្មេងស្រី​មួយរូប ដែល​គេ​ប្រទះឃើញ​ស្លាប់​នៅ​ម្តុំ​កន្លែង​កម្សាន្ត​ទឹកធ្លាក់ ក្នុងភូមិ​បត់​សិរមាន់​ឃុំ​ព្រៃនប់​ស្រុក​ព្រៃនប់ គឺ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម រំលោភ សម្លាប់​។ ក្មេងស្រី​រងគ្រោះ​ឈ្មោះ​អឿន ស្រី​ណុ​ច អាយុ​១៤​ឆ្នាំ ជា​សិស្សសាលា រស់នៅ​ភូមិ​ព្រៃនប់​១ ឃុំ​,​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បាត់​ពី​ផ្ទះ​កាលពី រសៀល​ថ្ងៃ​១៧​សីហា​២០១៩ រហូតមកដល់​រសៀល​ថ្ងៃ​២២​សីហា​២០១៩​នេះ ទើប​គេ​បាន​ប្រទះឃើញ​ក្មេងស្រី​រងគ្រោះ ស្លាប់​បាត់ទៅហើយ​។​

ក្រោយពី​ប្រគល់​សាកសព​ជូន​សាច់ញាតិ​តាម និតិ​វិធី ដើម្បី​ធ្វើបុណ្យ សមត្ថកិច្ច​គ្រប់ផ្នែក និង​អជ្ញាធរ​មូលដ្ឋាន​ពាក់​ព​ន្ធ័​ក៍បាន​បើក​ប្រតិបត្តិការ​បន្ទាន់​ភ្លាមៗ​ដែរ ស្រាវជ្រាវ​វែកមុខ​រក​ជនដៃដល់​ដែល​ធ្វើ​សកម្មភាព​រំលោភ សម្លាប់​ក្មេងស្រី​រងគ្រោះ យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​មហាជន​បាន​លើកឡើងថា ពាក្យចាស់​លោក​ថា ឈាម​ស្រែក​ស្បែក​ហៅ ដូច្នេះ​សង្ឃឹមថា ជនល្មើស​ប្រាកដជា​នឹងត្រូវ​សមត្ថកិច្ច​វែកមុខ​រកឃើញ​យកមក​កាត់ទោស​ជាក់​ជាមិនខាន​៕​ ដោយ​៖​ស្រីនាថ​