ពោធិ៍សាត់ ៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣ខែសីហានេះ រាយការណ៍ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មានករណី អ្នកកាសែត ៤ នាក់ ដែលប្រជាពលរដ្ឋ រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្តឹងទៅសមត្ថកិច្ចនគរបាលឲ្យចាប់ខ្លួន ពាក់ព័ន្ធករណី កំហែងយកប្រាក់ កាលពីវេលាម៉ោង ១៣ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ ។
ពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្រុមអ្នកកាសែតទាំង ៤ នាក់នោះរួមមាន៖ ១ ឈ្មោះឯម សុវិសាល ភេទប្រុសអាយុ ៣១ ឆ្នាំកាសែតTNC ២ ឈ្មោះរុំ រដ្ឋាភេទប្រុសអសយុ ៣១ ឆ្នាំកាសែតNTC ៣ ឈ្មោះថុង គឹមងួនភេទប្រុសអាយុ ៤០ ឆ្នាំកាសែត PCN និង៤ ឈ្មោះឯម សុវិសិដ្ឋភេទប្រុសអាយុ ៣១ ឆ្នាំកាសែតCPN ។ ដោយឡែកស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចរកឃើញថា មិនជាប់ពាក់ព័ន្ធត្រូវបានដោះលែងមកផ្ទះវិញ ។ តាមសំណុំរឿងដែលប្រជាពលរដ្ឋបានប្តឹងទៅសមត្ថកិច្ចនគរបាលថា បានចូលទៅកន្លែងរកស៊ីលក់ដូររបស់គាត់ ហើយកំហែងយកប្រាក់មួយចំនួនដោយក្រុមរបស់ខ្លួន ទាំង៤នាក់ បានអួតអះអាងថា ជាជំនាញនេះជំនាញនោះ គ្រាប់ជំនាញតែម្តង ។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តពោធិ៍សាត់ បានប្រាប់ថា ជនសង្ស័យទាំង៤នាក់ រួមនិងរថយន្តម៉ាកឡិចស៊ីស១គ្រឿង និងឯកសារសម្គាល់ខ្លួនពាក់ព័ន្ធមួយចំនួន កម្លាំងរបស់លោកបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ហើយកាលពីល្ងាចថ្ងៃទី២១ ខែសីហា ៕ដោយ៖បញ្ញាស័ក្តិ