ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងារនៅតែជួបការលំបាក អ្នកចាំបាច់ត្រូវសម្រួលផ្លូវចិត្ត និងវិធីធ្វើការមានឱកាសរកប្រាក់ដ៏ល្អ កុំខកខានឲ្យសោះ។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ។ ទិសនាំលាភ ទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារដំណើរការដោយងាយស្រួល គ្រប់យ៉ាងសុទ្ធតែរលូន ត្រូវផែនការ។ ថ្ងៃនេះអាចបណ្តាក់ទុនវិនិយោគជោគជ័យ ប៉ុន្តែគួរធ្វើក្នុងទ្រង់ទ្រាយតូច សុវត្ថិភាព។ មនោសញ្ចេតនា ពុំទាន់មានអ្វីគួរឲ្យកក់ក្តៅក្នុងចិត្ត ត្រូវព្យាយាមបន្តទៀត។ ទិសនាំលាភទិសជើង តំណមទិសខាងត្បូង។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីល្អមធ្យម។ ការងារគ្រប់យ៉ាងទាល់តែអ្នកពុះពារធ្វើដោយខ្លួនឯង ទើបអាចដោះស្រាយបាន កុំចំណុះលើអ្នកដទៃ។ ចំណូលស្ថិរភាព អាចនឹងនរក្នុងចិត្តបាន។ មនោសញ្ចេតនា ត្រូវលៃពេលវេលានៅជួបជុំគ្រួសារឲ្យបានច្រើន ទើបមនោសញ្ចេតនាអ្នកទាំង២មិនប្រេះឆា។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារមានសម្ពាធផ្ទួនៗ ធ្វើឲ្យអ្នកនឿយណាយ ត្រូវនឹងនរដោះស្រាយកុំប្រញាប់ចុះចាញ់។ ព្យយាមជួបជុំមិត្តភក្តិអ្នកនឹងមានឱកាសបានលាភ។ មនោសញ្ចេតនា ជួបការយល់ច្រឡំមិនត្រូវស្ងៀមស្ងាត់ ត្រូវជជែកគ្នាឲ្យច្បាស់លាស់ដើម្បីដោះស្រាយវិបត្តិ។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារទទួលបានជោគជ័យជាជំហានៗ ត្រូវព្យាយាមបន្តទៀតអ្នកនឹងទទួលផលជាទីគាប់ចិត្ត។ ថ្ងៃនេះមិនត្រូវវិនិយោគធំ ព្រោះប្រឈមហានិភ័យច្រើន។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងា មានឱកាសចរចា ចុះកិច្ចសន្យាជាមួយដៃគូ សក្តានុពលថ្មី ត្រូវចេះចាប់យកកុំឲ្យខកខាន។ ថ្ងៃនេះយីអ៊ុនឡើង ទ្រព្យហូរចូលបន្តបន្ទាប់។ មនោសញ្ចេតនារីកចម្រើនល្អប្រសើរ សុខដុមរមនានឹងគ្នា។ ទិសនាំលាភទិសឦសាន តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងាររក្សាបានស្ថិរភាព ចង់ឈានឡើង ត្រូវប្រឹងប្រែងជាងនេះទៀត។ ទោះបីពុំមានបន្ថែមប្រភពចំណូលពីក្រៅ តែក៏ពុំមានការប្រែប្រួលអ្វីឥទ្ធិពលដល់ហិរញ្ញវត្ថុ។ មនោសញ្ចេតនា អ្នកទាំង២ ត្រូវមានម្នាក់ម្ចាស់ការ ក្លាហានបង្ហាញទឹកចិត្តទើបមនោសញ្ចេតនារីកចម្រើនទៅមុខបាន។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយការសហការបានល្អជាមួយអ្នករួមការងារ ពង្រីកស្មារតីសមូហភាព ហេតុនេះការងារគ្រប់យ៉ាងសុទ្ធតែសម្រេចជោគជ័យ។ ចំណូលមានដូចធម្មតា ពុំលើសមុន។ មនោសញ្ចេតនា ត្រូវបន្ថែមភាពរ៉ូមែនទិកក្នុងទំនាក់ទំនងជាមួយគូស្នេហ៍ ទើបអាចរក្សារមនោសញ្ចេតនាឲ្យនៅស្ថិតស្ថេរបាន។ ទិសនាំលាភទិសខាងត្បូង តំណមទិសជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារស្ទាក់ស្ទើរ អល់អែកធ្វើឲ្យអ្នកបាត់បង់ឱកាសល្អៗសម្រាប់ខ្លួនឯង។ ថ្ងៃនេះត្រូវចៀសឲ្យឆ្ងាយពីល្បែងស៊ីសង គ្រប់ប្រភេទ ប្រយ័ត្នស្តាយក្រោយយឺតពេល។ មនោសញ្ចេតនា ងាយមានការយល់ច្រឡំនាំឲ្យឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ខៀវ, ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារត្រូវប្រឹងប្រែងដោះស្រាយឲ្យចប់រួចរាល់ កុំទុកឲ្យកកស្ទះច្រើនពេកនាំឲ្យមានរឿងដល់ខ្លួន។ វិនិយោគ មិនអំណោយផលល្អមិនត្រូវជំនះ។ មនោសញ្ចេតនា ត្រូវចេះសង្កត់ចិត្តកុំឆេវឆាវ នាំឲ្យប៉ះពាល់ផ្លូវចិត្តដៃគូ។ ទិសនាំលាភទិសឦសាន តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារប្រព្រឹត្តទៅមិនបានល្អដូចបំណង ជួបឧបសគ្គខ្លះៗ កុំទាន់បាក់ទឹកចិត្ត ត្រូវតស៊ូបន្តទៀត។ ថ្ងៃនេះមានរឿងស៊យបាត់បង់ចំណូលច្រើន។ មនោសញ្ចេតនា ស្រឡាញ់គ្នាត្រូវចេះចែករំលែកសុខទុក្ខជាមួយគ្នា មិនត្រូវលាក់លៀមនាំឲ្យកើតមានមន្ទិលសង្ស័យ។ ទិសនាំលាភទិសត្បូង តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារអ្វីអាចប្រគល់ឲ្យអ្នកផ្សេងធ្វើនោះគួប្រគល់ កុំឱបក្រសោបតែម្នាក់ឯង ចុងក្រោយនាំឲ្យនឿយហត់ផង និងពុំទទួលបានប្រសិទ្ធភាពខ្ពស់ទៀតផង។ ចំណូលមានស្ថិរភាព មិនបារម្ភពីការខ្វះខាត។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕