កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា រថយន្តដឹកដីដាច់ហ្វ្រាំងង បេីកបុករះផ្ទះប្រជាពលរដ្ឋ ៥ ខ្នង បណ្តាលឲ្យស្លាប់ ២ នាក់ និងរងរបួសធ្ងន់ ១ នាក់ ដែលហេតុការណ៍គួរឲ្យរន្ធត់នេះ បានកេីតឡេីងនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹក នៅចំណុច ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ករណីនេះ បង្កឡើងដោយរថយន្តដឹកដី បេីកបរដោយឈ្មោះ អន សុខនី ភេទប្រុស អាយុ ៣០ ឆ្នាំ ចុះចំណោតដាច់ហ្វ្រាំង ជ្រុលចង្កូតបើកបុករះផ្ទះប្រជាពលរដ្ឋចំនួន ៥ ខ្នង បណ្តាលអោយមនុស្សស្លាប់ ២ នាក់ ខូចខាតម៉ូតូចំនួន ៤ គ្រឿង ចំណែកឯអ្នកបេីកបរវិញរងរបួសធ្ងន់ ។
ជនរងគ្រោះមានឈ្មោះ ៖ ១-ឈ្មោះ ស៊ន សុខា ភេទស្រី អាយុ ៣៨ ឆ្នាំ រងរបួសធ្ងន់ ស្លាប់នៅពេលបញ្ជូន មកព្យាបាល នៅមន្ទីរពេទ្យ ២-ឈ្មោះ ចាន់ សេង ភេទប្រុស អាយុ ២ ឆ្នាំកន្លះ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញនគរបាល បានស្ទូចយកវត្ថុតាង យកមកក្សាទុក នៅអធិការដ្ឋាន ដេីម្បីរង់ចាំធ្វើការដោះស្រាយ៕ ដោយ៖បញ្ញាស័ក្តិ