ការកើតមុនគឺជាបញ្ហាកង្វល់របស់មនុស្សគ្រប់រូប។ ជំងឺមុនអាចរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់យើង ហើយមិនធ្វើឲ្យយើងមានជំនឿចិត្ត ពេលធ្វើការទំនាក់ទំនងជាមួយនឹងអ្នកដទៃ។ ទោះបីអ្នកមានទម្រង់មុខស្អាតយ៉ាងណាក៏ដោយ បើផ្ទៃមុខរបស់អ្នកមានកើតមុនច្រើន នោះវានឹងធ្វើឲ្យអ្នកបាត់បង់សម្រស់ ៥០ភាគរយ។
ខាងក្រោមនេះ ជាទម្លាប់ដែលអ្នកគួរអនុវត្តន៍ ដើម្បីការពារកុំឲ្យកើតមុននៅលើថ្ងាស។ តើវាមានអ្វីខ្លះទៅ៖
អ្នកគួរតែរៀនចេះបន្ធូរអារម្មណ៍របស់អ្នក ដោយមិនគួរតានតឹង និងឆាប់មួលម៉ៅឡើយ។ ជាពិសេស អ្នកគួរតែចេះគ្រប់គ្រងអារម្មណ៍អ្នកឲ្យបានល្អ ទើបអាចរក្សាខួរក្បាលអ្នកឲ្យមានកន្លែងដកដង្ហើម។ ដូចនេះ ថ្ងាសអ្នកនឹងមិនមានមុនទៀតទេ។
អ្នកគួរតែរក្សាទម្លាប់ចូលគេងពីព្រលឹម ហើយក្រោកពីព្រលឹម ទើបបញ្ហាមុនអ្នកអាចដោះស្រាយបាន។ បើអ្នកនៅតែចូលគេងយប់ជ្រៅ នោះមុខអ្នកនឹងអាចក្លាយជាខ្មោចជាមិនខានឡើយ។
អាហារដែលហិរ និងសម្បូរខ្លាញ់ អ្នកមិនគួរបរិភោគនោះទេ ព្រោះវាមិនត្រឹមតែអាចប៉ះពាល់ដល់សុខភាព ថែមទាំងអាចប៉ះពាល់ដល់សម្រស់អ្នកទៀតផង ដោយអាចធ្វើឲ្យអ្នកកើតមុនពេញមុខ។
ចុងក្រោយ អ្នកគួរតែសម្អាតមុខអ្នកឲ្យស្អាត ទើបអាចចៀសពីមុនបាន។ ប្រសិនជាអ្នកមិនចេះសម្អាតមុខ នោះមុនលើថ្ងាសអ្នកនឹងកាន់តែច្រើន ដោយធ្វើឲ្យអ្នកពិបាកកម្ចាត់អស់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែធ្វើតាមវិធីខាងលើ ដើម្បីរក្សាមុខឲ្យទន់ និងសស្អាត៕
ប្រភព៖ Health